ភ្នំពេញ៖ថ្មីៗនេះមានព័ត៍មានថាតារាចម្រៀងល្បីកញ្ញាទេព បូព្រឹក្ស បានវះកាត់ប្ដូរខ្ទង់ ច្រមុះថ្មីនៅCrystal Clinic បន្ទាប់ពីម្ចាស់បទ”វីរៈនារី”រូបនេះធ្លាប់កែច្រមុះនៅក្រៅស្រុករយៈ ពេល៥ឆ្នាំ មកហើយ។តើហេតុអ្វីបានជាតារាចម្រៀងពូកែលេង ក្បាច់រាំគួរឲ្យទាក់ទាញរូបនេះបានសម្រេចចិត្តធ្វើខ្ទង់ច្រមុះសារជាថ្មី?

​ដើម្បីឲ្យអស់ចម្ងល់ សូមជួបវេជ្ជបណ្ឌិតម៉ម គឹមអេង ដែលជាអ្នកប្ដូរខ្ទង់ច្រមុះ ថ្មីឲ្យកញ្ញាទេព បូព្រឹក្ស ថាតើលោកស្រីមានបទពិសោធន៍និងជំនាញយ៉ាងណាដែរទើបធ្វើឲ្យ អ្នកចម្រៀងល្បីរូបនេះរួមទាំងអតិថិជនទាំងអស់របស់Crystal Clinic មានទំនុកចិត្តក្នុងការទៅ ទទួលសេវ៉ាកម្មនៅគ្លីនិកមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​វេជ្ជ.ម៉ម គឹមអេង (Dr.Mam Kim Eng)ឯកទេសសោភ័ណសល្យសាស្រ្ដ(Plastic Surgeon )មានបទពិសោធន៍ការសិក្សា៖

​-សញ្ញាបត្រ សោភ័ណសល្យសាស្រ្ដ សាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល

​-សញ្ញាប័ត្រវៈកាត់កែសម្ផស្ស​ និងឆ្អឹងមុខ ពីប្រទេសបារាំង(Hospital Pierre Paul Riquet)

​-បន្ដការសិក្សានៅសហរដ្ឋអាមេរិក(Stanford Hospital )

​បំរើការងារនៅ៖

​-មន្ទីពេទ្យកាល់ម៉ែត្រ

​-គ្លីនិកគ្រីស្ដាល់

​-គ្លីនិកផ្សេងៗ 

​-ជំ.ប្រធានសមាគមសោភ័ណសល្យសាស្រ្ដកម្ពុជា CSRAS

​លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងដែរថាដោយសារតែឆ្លងកាត់ការរៀនសូត្រទាំងក្នុងនិងក្រៅប្រទេស រួមទាំងបទពិសោធន៍ជាច្រើនឆ្នាំលោកស្រីក៍បានពាំនាំបច្ចេកទេសថ្មីៗជូនដល់ កញ្ញាទេព បូព្រឹក្ស ក៍ដូចជាតារាផ្សេងៗទៀត រួមទាំងប្រជាជនទាំងឡាយនៅកម្ពុជាព្រោះបច្ចុ ប្បន្នលោកស្រីសង្កេតឃើញថាបងប្អូនខ្មែរចាប់ផ្ដើមមានទំនុកចិត្តទៅលើការធ្វើច្រមុះនៅCrystal Clinic ជាជាងទៅប្រទេសផ្សេង។​ ​លោកស្រីវេជ្ជ.បន្ថែមថាការវះកាត់ច្រមុះ​នោះមិនមែន​ប្រើ​ជ័រ​ស៊ីលីកូនដូចគេធ្លាប់ប្រើពីមុនៗនោះទេ ព្រោះការប្រើស៊ីលីកូនធ្វើឲ្យមានវិបត្តិជាច្រើនដូច ជាស្ដើងស្បែក ក្រហមស្បែក និងខ្លះទៀតមានធ្លុះធ្លាយរហូតដល់ខ្ទុះផងដែរ។ ​លោកស្រី​វេជ្ជ.បណ្ឌិត​ម៉ម គឹមអេង អះអាងថាការវះកាត់ច្រមុះដោយប្រើសារធាតុឆ្អឹងហ្គកតិច ដែលជា​កោសិការឆ្អឹងផ្សាំ ហើយពេលដាក់ចូលទៅក្នុងខ្លួនយើង រយៈពេល៣ខែវាបំលែងទៅជាកោសិ​ការស្រដៀង និងឆ្អឹងខ្ចីតែម្ដង បូករួមជាមួយស្រោមរបស់ឆ្អឹងខ្ចី និងឆ្អឹងខ្ចីដើម្បីបណ្ដុះត្រួយ​សម្រា​ប់នៅចុងច្រមុះ គឺធ្វើឲ្យការលើកខ្ទង់ច្រមុះរបស់កញ្ញាទេព បូព្រឹក្ស រួមទាំង​អតិថិជន​ផ្សេង​ៗទៀតនៅគ្រីស្ដាល់គ្លីនិកបានស្រស់​ស្អាត ក៍ដូចជាបានព្យាបាលដល់ ភាពស្ដើង​ចំពោះ​អ្នក​ដែលស្ដើងខាងចុង សម្រាប់អ្នកដែលបានធ្វើច្រមុះជាច្រើនដងរួចមកហើយ។

​លោស្រីវេជ្ជ.ម៉ម គឹមអេង បន្ថែមដែរថាទាក់ទងការធ្វើច្រមុះនេះឆ្អឹងត្រចៀក ច្នៃជាទម្រ និងអាចជួយកែអ្នកដែលមានបញ្ហាច្រមុះវៀក ក្រោយពីការវះកាត់ ឬពីកំណើតឲ្យត្រង់ ប្រសើរ ជាងមុន និងទ្រាប់ក្រោមស្បែក ដោយប្រើស្រោមទន់របស់ឆ្អឹង ដែលធ្វើឲ្យស្បែកច្រមុះដែលស្ដើងខ្លាំងឲ្យក្រាសឡើងវិញបានទៀតផង។ដោយឡែកសម្រាប់ Gore Tex EPTFE (Expanded Poly Tetra Fluoro Ethylene)​វិញជាឆ្អឹងផ្សាំ ដែលវាអាចមានសម្ថភាពស្រូប យក ឈាម ក្រោយពេលវះកាត់ដែលធ្វើឲ្យមានការហើមជាំតិចតួចបំផុត ហើយរយៈពេលតែ៣ខែ ប៉ុណ្ណោះវានឹងប្រើជាកោសិកា ជំនួសឲ្យឆ្អឹងខ្ចី។ទាក់ទងតម្លៃនៃការធ្វើច្រមុះរបស់កញ្ញាទេព បូព្រឹក្ស នោះលោកស្រីវេជ្ជបណ្ឌិតម៉ម គឹមអេង មិនបញ្ជាក់ថាចំណាយលុយ​អស់ចំ​នួនប៉ុ​ន្មាន​នោះទេ ព្រោះលោកស្រីថាតម្លៃគឺអាស្រ័យទៅលើច្រមុះនីមួយៗ ច្រមុះ​មិនដែលធ្វើ ធ្លាប់​ចាក់​ស៊ីលីកូន ខ្សែអំបោះ មានខ្ទង់ វៀក ស្ដើងក្រហម។ល។

​លោកស្រីវេជ្ជ.ម៉ម គឹមអេង ផ្ដល់និយមន័យថាថា”ការធ្វើច្រមុះដែលស្រស់ស្អាត រួម ទាំងការបញ្ចូលទាំងការប្រើខ្ទង់ល្អ បទពិសោធន៍របស់គ្រូពេទ្យនិងប៉ិនប្រសប់របស់គ្រូពេទ្យ ជាមួយការសហការណ៍ថែទាំរបស់អ្នកជំងឺផងដែរ”។

​សម្រាប់ព័តមានលម្អិតសូមទាក់ទងមកលេខ៖016 96 88 61 ,077 65 62 63 ឬមកកាន់​អា​ស័យដ្ឋានរបស់Crystal Clinic អាគារ111 ផ្លូវលេខ7 ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ(ច្រកចូលទល់មុខផ្សារដីហុយ)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]