ថៃ៖ ក្រោយពី អ្នកម្តាយតារាសម្ដែងប្រុស លោក Weir បានបើកបង្ហាញរូបភាពមួយ ដែលបង្ហាញឲ្យឃើញមុខមាត់យ៉ាងច្បាស់ៗ របស់គូស្នេហ៍តារាប្រុសរូបនេះហើយ បានធ្វើឲ្យហ្វេនៗក៏ដូចជាទស្សនិកជនជាច្រើន កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានការសង្ស័យពីដំណឹងរៀបការទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ រឿងរ៉ាវរបស់ លោក Weir និងគូស្នេហ៍ក្រៅសិល្បៈដែលមានឈ្មោះ Vicki ស្រាប់តែមានពាក្យចចាមអារ៉ាម លេចលឺពីដំណឹងរៀបការ ដែលបានលើកឡើងថា អ្នកទាំងពីរ​នឹង​រៀប​ការ​ នៅ​ពាក់​កណ្តាល​ខែ​ក្រោយនេះ ព្រមទាំងធ្វើឡើងជាលក្ខណៈឯកជន ដែលមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ថ្មីៗនេះ អ្នកគ្រប់គ្រងតារាសម្ដែង លោក Weir បានចេញមកបកស្រាយចំពោះរឿងនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមបានលេចឡើង ប៉ុន្តែអ្នកគ្រប់គ្រងរូបនេះ មិនបានយល់ព្រមឬក៏បដិសេធទៅលើបញ្ហាមួយនេះឡើយ ។

ក្នុងនោះដែរ អ្នកគ្រប់គ្រងរបស់លោក គ្រាន់​តែ​និយាយ​ថា ពួកគេ​មិន​បាន​និយាយ​ពី​រឿង​ផ្ទាល់​ខ្លួន​របស់លោក Weir នោះទេ ដោយគិតតែពីរឿងការងារតែប៉ុណ្ណោះ ហើយចំពោះ​រឿង​ផ្ទាល់​ខ្លួនវិញ ក៏បានបន្ថែមថា ​ទុកឲ្យលោក Weir ជាអ្នកឆ្លើយតបដោយខ្លួនឯង ទើបជាការ​ប្រសើរ​៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir
Weir
Weir
Weir
Weir
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]