រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ តារាសម្តែងនិងតារាបង្ហាញម៉ូត អូនផ្កាយ ជាក់ជាមិនខាន មិនត្រឹមតែជា តារាសម្តែងម្នាក់នោះទេ រូបនាងក៏ជាតារាបង្ហាញម៉ូតម្នាក់ផងដែរ ដែលបច្ចុប្បន្នមមាញឹក ក្នុងការថតផ្សាយពាណិជ្ជកម្ម និងសម្អាងការ។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗ លេចឮដំណឹងថា តារាស្រីរូបនេះ ដាក់ពាក្យចូលរួមក្នុងការប្រកួតបវរកញ្ញា Miss Grand Cambodia 2022 ដែលការប្រកួតកំពុងតែ ចាប់ផ្តើមដំណើរការហើយ ផ្ទុយទៅវិញ គ្រាន់តែឃើញវត្តមាន តារាស្រីរូបនេះ ចូលរួមប្រកួត ស្រាប់តែមហាជនមួយចំនួនតូច ផ្ទុះការរិះគន់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង អូនផ្កាយ បានបញ្ជាក់ថា ការដាក់ពាក្យប្រកួតនេះ ជាលើកទី២ហើយ ដោយលើកទី១ រងការរិះគន់ខ្លាំងពេក រូបនាងក៏សម្រេចចិត្តដកពាក្យវិញ រួចម្តងនេះ ក៏មិនខុសគ្នាឆ្ងាយ ដោយគេឯងល្បីថា រូបនាងមានសាក់ពេញខ្លួន មានប្រវត្តិមិនល្អ ព្រោះចង់ល្បីសោះ មិនសមនឹងការប្រកួតបវរកញ្ញាសោះ ប៉ុន្តែ រូបនាងបង្ហើបថា ដោយសារដឹងខ្លួន មានប្រវត្តិមិនល្អដូច្នេះហើយ ទើបខ្លួនចង់កែខ្លួន ចង់កែប្រែការគិត ការវាយតម្លៃរបស់ក្រសែភ្នែកអ្នកដទៃ មួយទៀត មិនចង់គេចវេចតទៅទៀតទេ ព្រោះរូបនាងក៏ត្រូវគេរិះគន់ រឿងល្បីចូលប្រកួត តែដកពាក្យវិញម្តងហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី អូនផ្កាយ
តារាស្រី អូនផ្កាយ
តារាស្រី អូនផ្កាយ
តារាស្រី អូនផ្កាយ
តារាស្រី អូនផ្កាយ
តារាស្រី អូនផ្កាយ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]