ចិន៖ ថ្មីៗនេះ ក្រោយពីស្វាមីត្រូវបានចា.ប់ខ្លួន តារាសម្ដែងស្រី Ady An ត្រូវបានប្រភពដ៏ល្បីមួយ បានលើកឡើងពីជីវិតបច្ចុប្បន្នរបស់នាង ដែលកំពុងតែរស់នៅជាមួយនឹងកូនពីរនាក់ រួមទាំងឪពុកក្មេកអាយុ ៩០ ឆ្នាំនៅទីក្រុងម៉ាកាវ។
ក្នុងនោះដែរ បានឲ្យដឹងថា តារាស្រីរូបនេះ បានមើលថែសមាជិកគ្រួសារ ទាំងបីនាក់តែម្នាក់ឯង អស់រយៈពេលជាច្រើនខែកន្លងមកនេះ ដោយរូបនាងមិនអាចត្រឡប់ ទៅតៃវ៉ាន់វិញជាមួយសាច់ញាតិរបស់ខ្លួនបានទេ ដោយសារតែជំ.ងឺ.រា.ត.ត្បា.ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ដោយយោងតាមប្រភពដដែលនេះ បានលើកឡើងពី ស្ថានភាពរាងកាយរបស់ តារាស្រី Ady An ដែលបច្ចុប្បន្នកំពុងធ្លា.ក់ចុះយ៉ាងធ្ង.ន់.ធ្ង.រ រួមទាំងការភ្ញាក់ផ្អើលខ្លាំងពេក ទៅលើរឿងរ៉ាវស្វាមី ដែលត្រូវបានចា.ប់ខ្លួន បានធ្វើឱ្យតារាស្រីរូបនេះ ទប់ស្មារតីមិនបាន។
យ៉ាងណាមិញ បណ្ដាមិត្តភក្តិរបស់តារាស្រីរូបនេះ ក៏បាននិយាយថា រូបនាងតែងតែលាងមុខ ទាំងទឹកភ្នែកជារៀងរាល់ថ្ងៃ និងកំពុងតែគិតជានិច្ចអំពីអនាគតខ្លួនឯង និងកូនទាំងពីររបស់ខ្លួន ទៀតផង។ ហើយក្រុមគ្រួសារ និងមិត្តភ័ក្តិនៅតៃវ៉ាន់ ក៏បានបង្ហាញពីក្ដីព្រួយបារម្ភអំពីសុខភាពរបស់នាង និងតែងតែទូរស័ព្ទទៅសួរនាំ បញ្ចុះបញ្ចូលឱ្យតារាស្រីរូបនេះ បើកចិត្ត និងថែរក្សាខ្លួនឯង ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]