ភ្នំពេញ៖  ពិតណាស់ ក្រោយពីទទួលបានជោគជ័យក្នុងវគ្គ Top10 មកMiss Grand Cambodia 2021 កញ្ញា សុតធីតា ប៉ូគីមថេង កាន់តែឡើងកូដ ថែមទាំងប្រជាប្រិយភាពហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។

ដោយឡែក បើក្រឡេកមើលពីសម្រស់របស់ សុធីតា ប៉ូគីមថេង ក៏ធ្វើឲ្យអ្នកគាំទ្រពេញចិត្តមិនស្ទើរនោះដែរ ជាមួយនឹងរូបរាងដ៏ស្រលូន សាច់ម៉ដរលោងស្រិល ថ្វីបើមិនសូវជាសខ្ចីបន្តិចក៏ពិតមែន ប៉ុន្តែរូបរាងរបស់នាងពិតជាលេចធ្លោស្ដង់ដាខ្លាំងតែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បង្ហាញខ្លួនទទួលការងារថតសំអាងការជាបន្តបន្ទាប់ សុតធីតា បានបង្ហាញសម្រស់ដ៏ស្រស់សោភា ក្នុងឈុតប្រពៃណីដ៏ស្រស់ស្អាត អមដោយម៉ូដសក់រួញទឹករលោក និងស្នាមញញឹមដ៏ទាក់ទាញរហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗថា បវរកញ្ញាកម្ពុជារូបនេះមានសម្រស់ស្អាតសមសួនជានារីខ្មែរតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

សុតធីតា ប៉ូគីមថេង
សុតធីតា ប៉ូគីមថេង
សុតធីតា ប៉ូគីមថេង
សុតធីតា ប៉ូគីមថេង
សុតធីតា ប៉ូគីមថេង
សុតធីតា ប៉ូគីមថេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]