បរទេស៖ តារាសម្តែង Brad Pitt បានសារភាពថារូបលោក បានជក់បារីពេញមួយជីវិត ថែមទាំងញៀនស្រា ប៉ុន្តែតារាប្រុសហូលីវូបរូបនេះ បានបោះបង់ទម្លាប់អាក្រក់ទាំងអស់នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី GQ លោក Brad Pitt បាននិយាយថា បន្ទាប់ពី Angelina Jolie បានដាក់ពាក្យលែងលះក្នុងឆ្នាំ ២០១៦ តារាសម្តែងរូបនេះបានចំណាយពេលមួយឆ្នាំកន្លះ ក្នុងការផ្តាច់គ្រឿងអបាយមុខទាំងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ Brad រូបលោក នឹង បានចូលរួមជាទៀងទាត់នៅក្នុងវគ្គនិយាយ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងប្រធានបទ ក្នុងការឈប់សេពគ្រឿងស្រវឹងទាំងស្រុង ក៏ដូចជា ការជក់បារី នាំប៉ះពាល់សុខភាពដូច្នេះដែរ។
ជាមួយ នៅក្នុងបទសម្ភាសន៍ តារាវ័យ ៥៨ ឆ្នាំរូបនេះបាននិយាយថា លោកកំពុងស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» នៃអាជីពសម្តែង ហើយអាចនឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ Brad កំពុងតែមមាញឹកជាមួយនឹងគម្រោងភាពយន្តជាច្រើន ទាំងជាតារាសម្តែង ក៏ដូចជាផលិតករដូច្នេះដែរ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]