ខេត្តសៀមរាប ៖ មហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយ ល្បីករណី បុរសម្នាក់ ស.ម្លា.ប់សង្សារខ្លួន ព្រោះតែភ្លើងប្រច័ណ្ឌ តែបែរជា ស៊ូគេងក្បែរស.ព រហូតដល់ទៅ៣ថ្ងៃ មានក្លិនស្អុ.យរលួ.យ ទើបផ្អើលដល់អ្នកជិតខាងហៅសមត្ថកិច្ច ទម្លុះទ្វារផ្ទះចូលទៅមើល។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិច មានរឿងធ្វើឲ្យគេឯង ផ្អើលកាន់តែខ្លាំងឡើង ក្រោយដឹងថា បុរសជាជនសង្ស័យ មានឈ្មោះ សេង គឹម ហួរ ភេទប្រុស អាយុ២៧ឆ្នាំរូបនេះ ទើបនឹងចូលរោងរៀបការ កំឡុងខែឧសភាកន្លងទៅនេះ បែរជា បែកគំនិតទៅស.ម្លា.ប់មនុស្សទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងកំឡុងពេលបាត់ខ្លួនពីផ្ទះ ភរិយាគេងចាំផ្លូវស្វាមី ខំបង្ហោះសារលើបណ្តាញសង្គម ប្រកាសស្វែងរកប្តី ខ្វាត់ខ្វែង ព្រោះគ្មានដំណឹងដល់ទៅ៣ថ្ងៃ តែការពិត ប្តីឯណេះវិញ បែរជា គេងក្បែរស.ពសង្សារខ្លួន នៅក្នុងបន្ទប់ចាក់សោរ រហូតដល់ភាយក្លិនដល់អ្នកជិតខាងទៅវិញ មិនចាញ់ក្នុងរឿងភាគប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ​ កើតឡើង ក្នុងបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
ជនសង្ស័យ
ជនសង្ស័យ
ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]