បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន Page Six ស្រាប់តែបានលើកឡើងពី បំណុលក្នុងចំនួនទឹកប្រាក់ប្រមាណ ១០,៣៥ លានដុល្លារ ដែលត្រូវសងអតីតស្វាមី បានធ្វើឱ្យ តារាស្រី Amber Heard រស់នៅដោយសន្សំសំចៃ និងមិនហ៊ានចំណាយច្រើនពេកទេ។
ក្នុងនោះដែរ កាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅនេះ Amber Heard ត្រូវបានគេប្រទះឃើញ ដើរផ្សារទំនើបតែម្នាក់ឯង នៅឯផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងញូវយ៉ក ហើយរូបនាងក៏ត្រូវចាប់បានរូបភាព ពេលកំពុងនិយាយជាមួយបុគ្គលិកនៅបញ្ជរត្រី ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ស្រាប់តែមានអតិថិជនម្នាក់ ដែលបានទៅទិញទំនិញនៅថ្ងៃនោះ បានលើកឡើងពីតារាស្រីរូបនេះថា នាងពិតជាស្លូតបូតនិងធម្មតា មិនបានតុបតែងមុខមាត់នោះឡើយ ប៉ុន្តែមនុស្សម្នាជាច្រើនទៀត មិនហ៊ាននិយាយជាមួយនាងទេ ព្រោះខ្លាចរំខានដល់នាង។
ម៉្យាងវិញទៀត គេបានមើលឃើញថា នៅក្នុងរទេះរបស់ Amber Heard មាន ភេសជ្ជៈ នំ ម្ទេសក្រហម ខាត់ណាផ្កា បន្លែ និងអាហារបំប៉ន ដែលនេះ គឺជាពេលដ៏កម្រមួយ ដែលនាងទៅទិញទំនិញតែម្នាក់ឯង ដោយគ្មានអ្នកជួយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]