ខេត្តសៀមរាប ៖ មហាជននរណាៗក៏ហួសចិត្ត ក្រោយដឹងឮពីករណីឃា.តក.ម្ម ជនសង្ស័យទើបនឹងចូលរោងរៀបការ កំឡុងខែឧសភាកន្លងទៅ ស្រាប់តែបាត់ពីផ្ទះ ប្រពន្ធខំប្រកាសដើររកខ្វាត់ខ្វែង ចុងក្រោយបែរជា ត្រូវរកឃើញ ពួនសំងំគេងក្បែរស.ពសង្សារ ដែលខ្លួនបានស.ម្លាប់ រយៈពេល៣ថ្ងៃ ឡើងមានក្លិនផ្អើលអ្នកជិតខាង។

ជាក់ស្តែង ករណីនេះ ធ្វើឲ្យបងប្អូនជាច្រើនត.ក់ស្លុ.ត ព្រោះមិនដែលប្រទះដូច្នេះពីមុនឡើយ យ៉ាងណាមិញ ក្រោយកើតហេតុ គេក៏ចាប់ផ្តើមចាប់អារម្មណ៍ នឹងការបញ្ចេញអារម្មណ៍ក៏ដូចជា ការបង្ហោះរូបភាពនានារបស់គណនីហ្វេសប៊ុក របស់ជនសង្ស័យ និងជនរងគ្រោះ ដែលមើលទៅចម្លែកទាំងពីរនាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យគេកាន់តែព្រឺរោមនោះគឺ គណនីផ្ទាល់ខ្លួនរបស់នារីរងគ្រោះ ធ្លាប់បង្ហោះរូបភាព មនុស្សស្រីស្លា.ប់គេងក្នុងម.ឈូស និងមានមនុស្សប្រុសគេងក្បែរ កាលពីឆ្នាំ២០២១ លុះមកដល់ ថ្ងៃទី២១ ខែមិថុនា ២០២២ ស្រាប់តែរឿងនេះកើតមានលើខ្លួន មិនតែប៉ុណ្ណោះ រូបនាង និយមបង្ហោះរូបភាពខ្មោ.ច ងងឹតៗ។ 

បើតាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ច បុរសជាជនសង្ស័យ មានឈ្មោះ សេង គឹម ហួរ ភេទប្រុស អាយុ២៧ឆ្នាំ រីឯជនរងគ្រោះ មានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ហេតុការណ៍នេះ កើតឡើងក្នុង ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជនសង្ស័យ
ជនរងគ្រោះ
ជនរងគ្រោះ

ចុចនៅទីនេះ ដើម្បីមើលរូបភាព ៖ Ti Ti | Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]