ភ្នំពេញ៖ បច្ខុប្បន្នកញ្ញា ឌី បញ្ញាវិមាលា កំពុងគ្រងតំណែង Miss Teen International Cambodia 2021 ហើយក៏កំពុងត្រៀមខ្លួនទៅចូលប្រកួត Miss Teen International នៅឯប្រទេសឥណ្ឌានាពេលខាងមុខឆាប់ៗផងដែរ។ ជាមួយគ្នានេះ ខណៈកាន់តំណែងMTIC គេឃើញថាបវរកញ្ញារូបនេះ ទទួលបានការងារច្រើនជាបន្តបន្ទាប់។
លើសពីនេះទៅទៀត ការងារដែលគេឧស្សាហ៍ឃើញកញ្ញា ឌី បញ្ញាវិមាលា ទទួលគឺជាការងារបែបថតសំអាងការ ថតម៉ូត និងថតស្ពតពាណិជ្ជកម្មជាដើម។ ប៉ុន្តែថ្មីៗនេះ បវរកញ្ញាយុវតីអន្តរជាតិកម្ពុជា២០២១រូបនេះ ក៏បានបង្ហាញមុខថតរឿងខ្លីៗបែបអប់រំបង្ហាញពីសង្គមបច្ចុប្បន្ន និងយុវវ័យជំនាន់ថ្មីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរាល់សកម្មភាពរបស់ Miss Teen International Cambodia 2021 តាមរយៈគណនីហ្វេសប៊ុក ប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីFashion Show ដែលវាជាលើកដំបូងសម្រាប់នាងក្នុងវិស័យហ្វេសស៊ិន។ បើនិយាយពីការតែងខ្លួន គេឃើញថាពិតជាប្លែក មានភាពទាក់ទាញ ខណៈឈុតដែលនាងបានពាក់ច្នៃឡើងយ៉ាងស្រស់ស្អាត តាមស្ទាយ៍សម័យថ្មីយ៉ាងដូច្នេះ ដែលជាហេតុធ្វើឲ្យនាងកាន់តែលេចធ្លោ៕
ប្រភពរូបភាព៖ Spectrum KH
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]