ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសថា នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើក​ការ​ដ្ឋាន​សាងសង់​ស្ពានអាកាស លើកំណាត់​មហាវិថី​ឈ្នះឈ្នះ ចាប់ពីចំណុចមុខ​រោងចក្រប៊ីរី ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវាត់​ក្រុងទី៣ ដែលស្ថិតក្នុង​ភូមិ​ជម្ពូវ័ន សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះ​ចរាចរណ៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាស​ជូនដំណឹង ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានចំណងធ្វើចរាចរណ៍​ឆ្លតកាត់​ត្រង់ចំណុច​ខាងលើ សូមបញ្ចៀស​ចរាចរណ៍ តាមផ្លូវដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរ​ពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពាន​អាកាសចោមចៅ សូមបញ្ចៀស​បត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ទនៈតេលា រហូតដល់ផ្សារ​ឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុបវិទ្យា​ជម្ពូវ័ន ផ្លូវជាតិលេខ រួចបត់ឆ្វេងទៅរកស្ពាន​អាកាស​ចោមចៅ​។

​២.ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅ ឆ្ពោះទៅ​កាន់ផ្លូវជាតិ​លេខ៤ សូមបញ្ចៀសបត់​ស្តាំត្រង់ចំណុចស្តុបមុខវិទ្យាល័យ​ជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅកាន់មហាវិថី​ឈ្នះឈ្នះ រួចបត់ស្តាំ រហូតដល់​មុខផ្សារបឹងបៃតង បត់ឆ្វេង​ទៅតាមផ្លូវផ្សារ​សាមគ្គី ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។

៣.ចំពោះយានយន្ត​គ្រប់ប្រភេទ ដែលធ្វើដំណើរពីផ្លូវជាតិលេខ៤ ឆ្ពោះទៅ​ស្ពានអាកាស​ចោមចៅ សូមបញ្ចៀស​បត់ឆ្វេង​ ចូលតាមក្លោងទ្វារវត្ត​អរុណវត្តី ឡើងទៅដល់​ផ្សារ​សាមគ្គី រួចបត់ស្តាំ មករក​មហាវិថីឈ្នះឈ្នះ រួចបន្ត​បត់ស្តាំ រហូតដល់​មុខរោងចក្រប៊ីរី ចូលទៅផ្លូវមុខ​ស្ថានីយប្រេងឥន្ធនៈ​តេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅ​ដល់មុខស្តុបវិទ្យាល័យ​ជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេង ទៅរកស្ពានអាកាសចោមចៅ​។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការបញ្ចៀស​ការធ្វើដំណើរឆ្លងកាត់​ចំណុចប្រសព្វ​នៃផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ មានរយៈពេល ៤៥ថ្ងៃ គិតចាប់ពីចុះហត្ថលេខាតទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]