(ភ្នំពេញ)៖ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ ក្រុមហ៊ុន រ៉ូតូ ខេមបូឌា (ROHTO CAMBODIA) សហការណ៍ជាមួយសាលាបឋមសិក្សាបារគូ ក្រុមហ៊ុន អាយ ស៊ីណេត (IC Net) និងសហគ្រាសនំពពក ផ្តួចផ្តើមអោយមានកម្មវិធីអប់រំថ្នាក់អាហារូបត្ថម្ភរយៈពេល៦ខែដល់សិស្សានុសិស្សថ្នាក់ទី៥ ចំនួន៣ថ្នាក់ស្មើរនឹង១២០នាក់ នៃចំនួនសិស្សសរុបដែលកំពុងសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាបារគូ។ គម្រោងនេះមានគោលបំណងលើកកម្ពស់ដល់ការថែទាំសុខុមាលភាពកុមារតាមរយៈការផ្តល់អោយនូវការអប់រំអំពីទម្លាប់ក្នុងការរស់នៅ និងការទទួលទានអាហារដែលល្អសំរាប់សុខភាពជាប្រចាំថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះបានប្រព្រឹត្តិទៅនៅសាលាបឋមសិក្សាបារគូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូតូ (ខេមបូឌា) លោក ស៊ុនស៊ូគិ ស៊ីណូដាក់ (Shunsuke Shinoda) ជានាយកប្រតិបត្តិក្រុមហ៊ុន លោក ចាប ឆៃហ៊ាង អនុប្រធានគ្រប់គ្រងទូទៅ លោក តៃឈី យ៉ាម៉ាដា (Taichi YAMADA) តំណាងអោយក្រុមហ៊ុន អាយ ស៊ីណេត លោកស្រី ហ៊ីរ៉ូកុ អូជិ (Hiroko OJI) ម្ចាស់សហគ្រាសនំពពក និងអមដំណើរដោយក្រុមការងារក្រុមហ៊ុនរ៉ូតូផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីលោក សា ប៊ុនថា ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកកណ្តាលស្ទឹង លោក គង់ កន្នារិទ្ធ ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាបារគូ និងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សដែលកំពុងសិក្សានៅទីនោះផងដែរ។
លោក លោក ស៊ុនស៊ូគិ ស៊ីណូដាក់ តំណាងឲ្យក្រុមហ៊ុន រ៉ូតូ មេនសឹរៀថឹម ខេមបូឌា ក៏បាន សម្តែងនូវសេចក្តីសោមន្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះអាជ្ញាធរ និង គណៈគ្រប់គ្រងសាលាបឋមសិក្សាបារគូ ដែលបានចូលរួមសហការសម្រាប់គម្រោងមួយនេះ។ លោក ស៊ុនស៊ូគិ ស៊ីណូដាក់ បានលើកឡើងថាថ្មីៗនេះ ជំងឺដែលកើតឡើងពីទម្លាប់ញ៉ាំអាហារក្នុងការរស់នៅប្រចាំថ្ងៃកំពុងមានសភាពធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។ ចំនួនអ្នកធាត់កំពុងកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម ហើយអាយុដែលប្រឈមនឹងជំងឺនេះគឺកាន់តែទាប។ ជំងឺទឹកនោមផ្អែមគឺជាជំងឺដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែយើងអាចការពារពីជំងឺនេះបាន។ ប្រសិនបើយើងប្រកាន់យករបៀបរស់នៅដែលមានសុខភាពល្អតាំងពីកុមារភាព។ លោកសង្ឃឹមយ៉ាងមុតមាំថាគម្រោងថ្នាក់អាហារូបត្ថម្ភនេះ នឹងចូលរួមចំណែកដល់ការថែទាំសុខុមាលភាពរបស់កុមារកម្ពុជាដែលជាសសរទ្រូងនៃការអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត។
លោក គង់ កន្នារិទ្ធ ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាបារគូ បានសម្តែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនរ៉ូតូ (ខេមបូឌា) ដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា និងគំរោងអប់រំថ្នាក់ អាហារូបត្ថម្ភដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាបារគូផងដែរ។
លោក គង់ កន្នារិទ្ធ សង្ឃឹមជឿជាក់ថាក្រុមហ៊ុននឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់គម្រោងនេះដល់សាលាបារគូ និងបន្តគាំទ្រថ្នាក់អប់រំអាហារូបត្ថម្ភនេះទៅដល់សាលាផ្សេងៗទៀតដើម្បីលើកកំពស់ដល់សុខុមាលភាពកុមារ និងសង្គមជាតិរបស់យើងទាំងមូលផងដែរ។
គួរបញ្ជាក់ផងដែរថា រ៉ូតូ ត្រូវបានបង្កើតឡើងនៅទីក្រុងអូសាកាប្រទេសជប៉ុននាឆ្នាំ ១៨៩៩ ដោយការចាប់ផ្តើមផលិត និងលក់ថ្នាំក្រពះ ពោះវៀន និងថ្នាំបន្តក់ភ្នែក ហើយឆ្នាំនេះជាខួបលើកទី ១២៤ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន រ៉ូតូ មានបុត្រសម្ព័ន្ធនៅក្រៅប្រទេសចំនួន ៤៦ និងកំពុងលក់ផលិតផលរបស់ខ្លួនលើទីផ្សារជាង ១០០ប្រទេសនៅលើពិភពលោក។
នៅប្រទេសកម្ពុជា រ៉ូតូ (ROHTO)ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៣ និងមានប្រវត្តិចូលរួមថែរក្សាភ្នែកប្រជាជនកម្ពុជាជាង២០ឆ្នាំ តាមរយះការបន្តផ្គត់ផ្គង់ថ្នាំបន្តក់ភ្នែក NEW V.ROHTO ដែលមានគុណភាព និងសុវត្ថិភាពកម្រិតស្តង់ដារប្រទេសជប៉ុនជូនដល់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនរ៉ូតូ (ROHTO) រួមមានផលិតផលជាច្រើនម៉ាកទៀតដូចជា ថ្នាំបន្តក់ភ្នែក NEW V.ROHTO, V.ROHTO DRY EYE, V.ROHTO VITAMIN, V.ROHTO COOL, V.ROHTO LYCEE V.ROHTO FOR KIDS និងមានផលិតផលថែរក្សាសម្រស់ជាច្រើនទៀតដូចជា ACNES, HADALABO, SUNPLAY, SCARZ, SELSUN, OXY, REMOS, MELANO CC, LIP ICE, DEEP HEAT។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]