កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៤ ខែមិថុនា បើតាមព័ត៌មានក្នុងស្រុក តារាសម្តែង Park Bo Gum តារាចម្រៀង V ក្រុម BTS ក៏ដូចជា Lisa សមាជិក BLACKPINK បានចាកចេញពីប្រទេសកូរ៉េខាងត្បូង ជាលក្ខណៈ យន្តហោះឯកជនដើម្បីចូលរួមកម្មវិធី «Celine Men's Summer 2023 Fashion Show» ។

ទៀតសោត តាមប្រភពដដែល កាលពីម្សិលមិញ គេបានរាយការណ៍បន្ថែមថា តារាទាំង ៣ ដួងល្បីប្រចាំប្រទេសទាំងនេះ នឹងធ្វើដំណើររួមគ្នាទៅកាន់ទីក្រុងប៉ារីស ដោយយន្តហោះឯកជន ប្រើប្រាស់ ជិះជាមួយគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈនៅថ្ងៃនេះ V និង Lisa ទាំងពីរបានអាប់ដេតគណនីបណ្តាញសង្គម អ៉ីនស្តារក្រាម របស់ពួកគេជាមួយនឹងរូបថតយន្តហោះឯកជនដែលពួកគេជិះទៅកាន់ទីក្រុងប៉ារីស នៃជីវិតលំដាប់អភិជន ហាយសូរ ជាតារា k-pop។

ខណៈពេលដែល រូបប៉ុន្មានសន្លឹកសុទ្ធសឹងតែមានស្ទាយ៍គួរឲ្យចាប់អារម្ម លើសពីនេះ តារា​ទាំង​ពីរ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ និង​ស្ទីល ការថតរូប​ដ៏​ស្រស់​ស្អាត អ្វីដែលចាប់អារម្មណ៍នោះ ប្លង់ នីមួយៗ​សុទ្ធតែដូចគ្នាតែម្តង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

V
V
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]