កម្សាន្ត៖ ជាការពិតណាស់ កញ្ញា សៃហ្វុង ដែលជាម្ចាស់មកុដតំណាង Miss Queen Cambodia កំពុងដុតដៃជើងបញ្ចេញអស់ពីសមត្ថភាព ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ដែលធ្វើឡើងក្នុងប្រទេសថៃ ដោយមានបេក្ខនារីចូលរួមចំនួន ២៦ប្រទេសផ្សេងទៀតផងដែរ។  

ជាពិសេស​ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នេះជាថ្ងៃប្រកួតផ្តាច់ព្រ័ត្តផងដែរ។ ក្នុងនោះ បើយើងងាកមកនិយាយពីការតែងខ្លួន របស់បវរកញ្ញាភេទទីបីរូបនេះ​ យើងអាចនិយាយបានថា​ សៃហ្វុន​ គឺស្អាតគ្រប់ពេលតែម្ដង មិនថាស្លៀកពាក់បែបម៉េចក៏ដោយក៏មើលទៅលេចធ្លោ រាងតូចច្រឡឹង ចង្កេះអង្ក្រងទេ បូករួមសមត្ថភាពរបស់ បវរកញ្ញារូបនេះ ក៏ញាក់សាច់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ នាពេលថ្មីៗនេះ ហ្វេនៗមានការភ្ញាក់ផ្អើលនិងពេញចិត្តខ្លាំងមែនទែនក្រោយពីបានឃើញ Evening Gown សម្រាប់ស្លៀកប្រកួតក្នុងថ្ងៃបញ្ចប់ គឺជាឈុតរាត្រីស្រមោលសយ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយមានការរចនា ការច្នៃម៉ូតប្លែកភ្នែក ពណ៌លឿងទឹកមាសមើលទៅ ស្អាតខ្លាំងតែម្ដង សមជាមួយនឹងរៀងបវរកញ្ញា រូបនេះស្លៀកអីក៏សមទៀតនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន
សៃហ្វុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]