កម្សាន្ត៖ អាចនិយាយបានថា វិស័យសិល្បៈមានច្រើនទម្រង់ ហើយសុទ្ធតែទទួលការគាំទ្រពីមហាជនច្រើនគួរឲ្យកត់សម្គាល់។មួយវិញទៀត បើងាកទៅមើលការងារជាពិធីករ និងពិធីការិនី គេឃើញមានសិល្បករ សិល្បការិនីជាច្រើនមានភាពមមាញឹកនឹងការងារមួយនេះ សឹងតែគ្មានពេលទំនេរតែម្ដង។ 

ជាមួយគ្នានេះដែរ គេចាប់អារម្មណ៍ឃើញថាមានពិធីករ ពិធីការិនីជាច្រើន បានក្លាយជាដៃគូដ៏សាកសម ខណៈរួមការងារជាមួយគ្នាអស់ជាច្រើនឆ្នាំ។ ហើយដៃគូរួមការងារសិល្បៈ ធ្វើជាពិធីករ ដែលមានភាពស្និទ្ធស្នាលនឹងគ្នា មានភាពចុះសម្រុងនឹងគ្នាខ្លាំងនោះមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល  

ពិតណាស់គូស្វាមីភរិយាដ៏ផ្អែមល្ហែមអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានចាប់ដៃគូគ្នាធ្វើជាពិធីករ ពិធីការិនីតាំងពីមិនទាន់រៀបការនឹងគ្នាមកម្ល៉េះ ហើយបច្ចុប្បន្នអ្នកទាំងពីរនៅតែក្លាយជាដៃគូដ៏សាកសមទាំងជីវិតប្ដីប្រពន្ធ និងការងារជាពិធីករ។

អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល

២៖ លោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

ចាប់តាំងពីប្រលងជាប់លេខ១ពីកម្មវិធី Freahie Girl and Boy លោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយជាដៃគូរួមការងារជាមួយគ្នាតាំងពីឆ្នាំ២០០៧ មកទល់នឹងបច្ចុប្បន្ននេះ។

លោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

៣៖ កញ្ញា ហេង កែងនីតា និងលោក អៀង វិច្ឆ័យ

អាចនិយាយបានថា ពិធីករបែបផ្លូវទាំងពីរូបនេះ តែងតែបង្ហាញមុខនៅក្នុងកម្មវិធីធំៗ ឬកម្មវិធីបែបកម្សាន្តជាមួយគ្នានិច្ច ហើយនឹងមានភាពស្និទ្ធស្នាលគ្នាទៀតផង។

កញ្ញា ហេង កែងនីតា និងលោក អៀង វិច្ឆ័យ

៤៖ កញ្ញា ណាក់ ស្រីណា និងលោក សម្បត្តិ កិត្យា

ច្រើនឆ្នាំមកហើយ ដែលគេឃើញកម្លោះសង្ហា និងតារាស្រីស្រគត់ស្រគំទាំងពីរូបនេះ បានចាប់ដៃគ្នារួមរួមការងារជាមួយគ្នា ហើយកម្មវិធីដែលអ្នកទាំងពីកាន់ក៏ទទួលបានប្រជាប្រិយភាពទៀតផង។ 

កញ្ញា ណាក់ ស្រីណា និងលោក សម្បត្តិ កិត្យា

៥៖ អ្នកនាង សុខ សោម៉ាវត្តី និងលោក ជួប សុភ័ក្រ្ដ

ពីករពិធីការិនីប្រចាំទូរទស្សន៍បាយ័នលោក ជួប សុភ័ក្រ្ដ និងអ្នកនាង សុខ សោម៉ាវត្តី ជាពិធីករពីធីការិនីពូកែខាងសម្ដីចាក់ទឹកមិនលេច មិនតែប៉ុណ្ណោះអ្នកទាំងពីក៏ជាដៃគូពីធីករ ពិធីការនិរីអស់ជាច្រើនឆ្នាំផងដែរ។ 

អ្នកនាង សុខ សោម៉ាវត្តី និងលោក ជួប សុភ័ក្រ្ដ

៦៖ លោក វី យ៉ារ៉ូ និងកញ្ញា រ៉ូឡា 

ពិធីករ និងពិធីការិនីពូកែវោហារ និងពូកែនិយាយកំប្លែកលោក វី យ៉ារ៉ូ និងកញ្ញា រ៉ូឡា បានរួមការងារជាមួយគ្នាជាច្រើនឆ្នាំ និងបង្ហាញមុខក្នុកម្មវិធីច្រើនទៀតផង។ 

កញ្ញា រ៉ូឡា និងលោក វី យ៉ារ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]