ការពាក់Contact Lens អាចធ្វើឲ្យយើងប្រឈមនឹងជំងឺភ្នែកធ្ងន់ធ្ងរមួយចំនួន រួមមានការឆ្លងមេរោគ និងដំបៅកញ្ចក់ភ្នែក។ ជាក់ស្ដែង ស្ថានភាពទាំងនេះអាចវិវត្តន៍យ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ ព្រមទាំងអាចនាំឲ្យពិការភ្នែកថែមទៀតផង។
បើយើងប្រឈមនឹងរោគសញ្ញារលាក ឬឆ្លងមេរោគភ្នែក យើងគួរតែ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ដកLensចេញពីភ្នែកភ្លាមៗ និងមិនត្រូវដាក់ចូលក្នុងភ្នែកវិញឡើយ។
- ពិគ្រោះជាមួយនឹងអ្នកជំនាញផ្នែកសុខភាពភ្នែកភ្លាមៗ
- រក្សាទុកLens ដើម្បីឲ្យគ្រូពេទ្យធ្វើការវាយតម្លៃ
រោគសញ្ញានៃការរលាក ឬការបង្ករោគនៅភ្នែក
- ចេញទឹកភ្នែកច្រើនជ្រុល
- ប្រតិកម្មខ្លាំងទៅនឹងពន្លឺ
- រមាស់ ក្រហាយ
- ភ្នែកក្រហម
- ព្រិលភ្នែក
- ហើម និងឈឺចាប់
គន្លឹះកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ
- សម្អាត និងសម្លាប់មេរោគLenses មុនពេលប្រើប្រាស់
- ដោះContact Lensesចេញ មុនពេលហែលទឹក
- ផ្លាស់ប្ដូរប្រអប់ដាក់Contact Lenses ជារៀងរាល់៣ខែម្ដង
ហានិភ័យផ្សេងទៀតនៃContact Lenses
- រលាកភ្នែក
- រហែកកញ្ចក់ភ្នែក
- ភ្នែកក្រហម
ចំណុចសំខាន់
ការពាក់Contact Lens អាចធ្វើឲ្យយើងប្រឈមនឹងជំងឺភ្នែកធ្ងន់ធ្ងរមួយចំនួន រួមមានការឆ្លងមេរោគ និងដំបៅកញ្ចក់ភ្នែក។ ជាក់ស្ដែង ស្ថានភាពទាំងនេះអាចវិវត្តន៍យ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ ព្រមទាំងអាចនាំឲ្យពិការភ្នែកថែមទៀតផង។ហានិភ័យផ្សេងទៀតមានដូចជា រលាកភ្នែក រហែកកញ្ចក់ ភ្នែកភ្នែកក្រហម
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]