អាការៈរួយកជាធម្មតា កើតឡើងពីសាច់ដុំ សរសៃពួរ និងសរសៃចំណង ដែលជាទូទៅសំដៅលើជាលិកាទន់ នៅខាងក្នុង និងជុំវិញក។
ការរមួល និងកន្ត្រាក់សាច់ដុំ ច្រើនតែបណ្ដាលមកពីបញ្ហាក ដូចជារលាកសន្លាក់ ឬខូចទ្រង់ទ្រាយឌីស ឬអាចមកពីរបួសដែលកើតឡើងដោយមិនដឹងខ្លួន ឬពុំមានមូលហេតុច្បាស់លាស់។ មិនថា បញ្ហាឈឺចុករួយកកើតឡើងដោយសារជំងឺរ៉ាំរ៉ៃ ឬនៅសុខៗយើងស្រាប់តែឈឺក្រោយពេលភ្ញាក់ពីគេងនោះទេ គ្នាយើងគួរតែអនុវត្តតិចនិកខាងក្រោម ដើម្បីកាត់បន្ថយការឈឺចាប់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រើខ្នើយថ្មី
ដើម្បីទ្រទ្រង់ក អំឡុងពេលគេង យើងគួរប្រើខ្នើយទ្រឆ្អឹងកឲ្យត្រង់ល្អ ហើយបើយើងទម្លាប់រើខ្លួនច្រើនដងនៅពេលយប់ អាចប្រើខ្នើយមួយ ឬច្រើន ដែលស័ក្ដិសមសម្រាប់ទីតាំងគេងរបស់យើង។
២. គេងផ្ងារ
ពិតណាស់ ការគេងផ្ងារជាឥរិយាបថគេងដ៏ល្អបំផុត ដើម្បីជួយឲ្យឆ្អឹងខ្នងសម្រាកបានស្រួល។ យ៉ាងណាមិញ ប្រសិនបើយើងចូលចិត្តគេងផ្អៀង មិនត្រូវដាក់ខ្នើយឲ្យខ្ពស់ពេកឡើយ ជាធម្មតាគួរមានកម្រាស់ប្រហែល១០ ទៅ១៥សង់ទីម៉ែត្រ និងអាស្រ័យទៅតាមចម្ងាយរវាងក និងស្មា។
៣. ដាក់កុំព្យូទ័រឲ្យស្របទៅនឹងកម្រិតភ្នែក
មួយវិញទៀត យើងគួរតែអង្គុយក្នុងឥរិយាបថប្រកបដោយផាសុកភាពនៅមុខកុំព្យូទ័រ និងសម្លឹងមើលឲ្យចំទៅស្រ្គីនកុំព្យូទ័រ។ ប្រសិនបើត្រូវសម្លឹងចុះក្រោម នោះយើងគួរតែលើកកុំព្យូទ័រឲ្យខ្ពស់ជាងមុនបន្តិច។ ជាក់ស្ដែង ពពួកLaptop តម្រូវឲ្យយើងត្រូវឱនក្បាលមើលចុះក្រោម ដែលអាចធ្វើឲ្យយើងចុករួយកប្រសិនបើយើងធ្វើបែបនេះរយៈពេលយូរ។ ហេតុនេះហើយ គ្នាយើងគួរតែភ្ជាប់Laptop ទៅកាន់ស្គ្រីន ឬកុំព្យូទ័រដែលមានកម្ពស់ខ្ពស់ល្មម។
៤. រក្សាជាតិទឹកក្នុងរាងកាយ
ទន្ទឹមនឹងនេះដែរ យើងគួររក្សាជាតិទឹកក្នុងរាងកាយ ដើម្បីចិញ្ចឹមបំប៉នឌីស ក៏ដូចជាជួយឲ្យឌីសអាចបត់បែនបានងាយស្រួល និងរឹងមាំល្អ។
៥. រក្សាឥរិយាបថសមស្រប
ឥរិយាបថមិនល្អ អាចបណ្ដាលឲ្យចុករួយក ដោយការរមួលសាច់ដុំ និងសរសៃចំណង ដែលទ្រទ្រង់ក ព្រមទាំងអាចបង្កឲ្យមានរបួស ប្រសិនបើយើងប្រកាន់ឥរិយាបថបែបនេះរយៈពេលយូរ។ នៅពេលដែលយើងដើរ ឬអង្គុយដោយឱនក្បាលចុះ នោះនឹងអាចបង្កជាការឈឺចាប់ត្រង់កជាមិនខាន ដោយសារតែទម្លាប់នេះ បន្ថែមទម្ងន់ទៅកាន់សាច់ដុំនៅខ្នង និងកផ្នែកខាងលើ។ ដូច្នេះហើយ យើងគួរតែប្រកាន់ខ្ជាប់ឥរិយាបថឲ្យត្រង់ខ្លួនគ្រប់ពេលវេលា ទើបជាការប្រសើរ។
ចំណុចសំខាន់
គ្នាយើងភាគច្រើន តែងតែចំណាយពេលឱនមើលទូរស័ព្ទដៃដោយអោនក្បាល និងកជាប្រចាំ។ ឥរិយាបថនេះ អាចបន្ថែមស្រ្តេសទៅលើឆ្អឹង សន្លាក់ និងសរសៃពួរនៅក ដែលអាចធ្វើឲ្យយើងឈឺចុករួយកបាន។ ហេតុនេះហើយ យើងមិនគួរប្រើទូរស័ព្ទដៃច្រើនពេកឡើយ ឬកាន់ទូរស័ព្ទឲ្យសមាមាត្រទៅនឹងកម្ពស់ក្បាល និងស្មាយើង ដោយជៀសវាងការអោនមើលចុះក្រោមញឹកញាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]