ជប៉ុន៖ ក្រុមហ៊ុនជប៉ុនមួយ ឈ្មោះថា Miki Locos Co. Ltd បានបង្កើតរបស់ម៉្យាង ជារូបរាងសត្វកន្ទុំរុយ ដែលអាចជាប់ខ្លួន ដើម្បីការពារខ្លួនពីសត្វមូស រួមទាំងសត្វល្អិតផ្សេងៗ មិនឲ្យចូលមកក្បែរ។

ជាក់ស្ដែង សត្វកន្ទុំរុយ គឺជាសត្វមួយប្រភេទដែលមានអត្រាជោគជ័យ ក្នុងការ.វា.យ.ប្រ.ហា.រ.ចំនួន៩៥ភាគរយ ដូច្នេះសត្វល្អិតផ្សេងៗ គ្រាន់តែឃើញវាភ្លាម នឹងហើរ ឬរត់ចេញតែម្ដង។ ចំពោះហេតុផលបែបនេះ បានធ្វើឲ្យក្រុមហ៊ុន បង្កើតកន្ទុំរុយសម្បនិម្មិតឡើង ដែលអាចជួយការពារសុវត្ថិភាពកុមារ និងមនុស្សចាស់ ដោយគ្មានសារធាតុគីមីប៉ះពាល់ដល់សុខភាពឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង វាត្រូវបានបង្កើតឡើងដោយសារធាតុ PVC និងមានប្រវែង១០០មីលីម៉ែត្រ ខណៈស្លាបរបស់វាមានប្រវែង១៣០មីលីម៉ែត្រ។ ហើយវាមានប្រដាប់គាប់ ដែលអាចគាប់លើមួក ហោប៉ៅ កាតាប ឬកន្លែងផ្សេងៗទៀត ដែលអ្នកប្រើប្រាស់គិតថា ជាកន្លែងសត្វល្អិតចូលចិត្ត.វា.យ.លុ.ក.មកលើរាងកាយ។

យ៉ាងណាមិញ ចំពោះការបង្កើតឡើងនៃកន្ទុំរុយសម្បនិម្មិតនេះ អាចជាការធ្វើទីផ្សារប៉ុណ្ណោះ ប៉ុន្ដែងាកទៅកាន់មតិរបស់អ្នកប្រើប្រាស់ម្នាក់វិញ ដែលមកពីតៃវ៉ាន់ បានឃើញពីភាពវិជ្ជមានរបស់វាគួរឲ្យភ្ញាក់ផ្អើលផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]