ថៃ៖ មួយរយៈចុងក្រោយនេះ អ្នកគាំទ្រជាច្រើន បានកត់សម្គាល់ឃើញថា គូស្នេហ៍តារាប្រុសស្រី លោក Ken Phuphoom និង Esther ហាក់មិនសូវបានបង្ហាញពីភាពផ្អែមល្ហែម ព្រមទាំងរូបថតគូស្នេហ៍ផ្សេងៗទៀតនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យពួកគេកាន់តែសង្ស័យថា គូស្នេហ៍មួយគូនេះកំពុងមានបញ្ហា ឬទំនាក់ទំនងស្នេហាដើរដល់ផ្លូវបញ្ចប់ដែរឬយ៉ាងណានោះទេ។ 

តែទោះជាយ៉ាងណា ថ្មីៗនេះ បន្ទាប់ពីមានការសង្ស័យមិនឈប់ឈរ និងចង់ឲ្យគ្រប់គ្នាអស់ចម្ងល់ តារាស្រី Esther ក៏បានចេញមក បញ្ជាក់ថា ស្នេហារបស់នាង គែនៅតែដដែល ហើយផ្នែកដែលមិនមានរូបគូស្នេហ៍នៅលើ បណ្ដាញសង្គម ដោយសារតែ ត្រូវបានលាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តារាស្រីរូបនេះ ថែមទាំងបង្ហាញទៀតថា រូបដែលត្រូវបានលាក់នោះ គឺមានជាច្រើន ហើយប្រសិនបើចង់បើក ក៏ត្រូវបើកទាំងអស់ម្តងមួយៗ ដូច្នេះបើ​បែប​នេះ ​នាងក៏​ចាំ​ពីដំណើរ​កម្សាន្ត​ថ្មី ដែលមានរូបថតគូស្នេហ៍ស្អាតល្អជាង។

តាមរយៈនេះ បណ្ដា​អ្នក​គាំទ្រ ក៏​នៅ​តែ​រង់​ចាំ​មើល​ពីពេល​វេលាដ៏​ផ្អែម​ល្ហែម​របស់​គូស្នេហ៍មួយនេះសាជាថ្មី និងជឿជាក់ថា នឹងមានរូបភាពផ្អែមល្ហែមជាមួយគ្នា ឆាប់ៗនេះ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Esther 
Esther 
Esther 
 Ken
Esther និង Ken
Esther និង Ken
Esther និង Ken

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]