ហុងកុង៖ ថ្មីៗនេះ យោងតាមទំព័រ HK01 បានរាយការណ៍ថា នៅក្នុងឱកាសខួបកំណើតគម្រប់ ៦០ ឆ្នាំរបស់ តារាសម្ដែងជើងចាស់ លោក Stephen Chow ដែលក្នុងនោះឱកាសនោះ អ្នកគាំទ្ររបស់លោក ក៏បានរៀបចំព្រឹត្តិការណ៍មួយសម្រាប់លោកផងដែរ ជាពិសេស ស្រាប់តែមានការបង្ហាញឡើងពីអ្នកនិពន្ធម្នាក់ ដែលបានសរសេរសៀវភៅអំពីរូបលោក ក៏ដូចជា បានចែករំលែកពីអនុស្សាវរីយ៍ជាមួយតារាសម្តែងរូបនេះ។ 

នៅក្នុងនោះដែរ អ្នកនិពន្ធរូបនេះ បានលើកឡើងថា ខ្លួនបានធ្វើការជាមួយនឹង លោក Stephen Chow ជាច្រើនដងទៅហើយ​ ព្រមទាំងបានដឹងថា តារាសម្ដែងរូបនេះ គឺជាមនុស្សសាមញ្ញម្នាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត សម្រាប់តារាសម្ដែងរូបនេះ ថែមទាំងត្រូវបានគេ ធ្លាប់ឃើញ រូបលោកនៅតែម្នាក់ឯងនៅព្រលានយន្តហោះ ដោយគ្មានជំនួយការ កាន់​អីវ៉ាន់​យ៉ាង​ស្ងាត់ស្ងៀម ស្លៀកពាក់​ធម្មតាៗ ដែលធ្វើឲ្យអ្នកទស្សនាស្ទើរតែមើលមិនស្គាល់រូបលោក ទៀតផង។

លើសពីនេះ លោក Stephen Chow ក៏ត្រូវបានគេលើកឡើងទៀតថា ភាគច្រើនលោក រស់នៅក្នុងទីក្រុងហុងកុង និងប៉េកាំង ប្រទេសចិន ដោយធ្វើដំណើរដោយកង់។ ហើយពេលទៅធ្វើការ លោកគ្រាន់តែយកកាបូបស្ពាយ ព្រមទាំងមិនត្រូវការជំនួយការទៅជាមួយនោះទេ។

ជាពិសេស តារាសម្ដែងរូបនេះ តែងតែបង្ហាញខ្លួនក្នុងសំលៀកបំពាក់ចាស់ ហួសសម័យ ហើយជារៀងរាល់ថ្ងៃ រូបលោក តែងតែជិះកង់ទៅធ្វើការដើម្បីសន្សំប្រាក់ និងហាត់ប្រាណ តែបើ​ធ្វើ​ដំណើរ​តាម​តាក់ស៊ីវិញ រូបលោក ក៏​ចូល​តែ​ឡាន​តាក់ស៊ី​បញ្ចុះ​តម្លៃ ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]