តៃវ៉ាន់៖ អាចនិយាយបានថា Barbie Hsu គឺជាតារាស្រីមួយដួង ដែលតែងតែទាញយកចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើន ជាពិសេស ទៅលើពិធីមង្គលការថ្មីរបស់នាង ជាមួយនឹង លោក DJ Koo តែម្ដង។

យ៉ាងណាមិញ នៅក្នុងការរៀបចំជាលើកទី២នេះ​ ត្រូវបានគេមើលឃើញថា នៅក្នុងពិធីរបស់ Barbie Hsu ព្រមទាំងស្វាមីថ្មី គឺគ្រាន់តែរៀបចំតាមបែបសាមញ្ញ និងមានពិធីជប់លៀងនៅផ្ទះតែប៉ុណ្ណោះ ដោយមិនបានសូម្បីតែស្លៀករ៉ូបអាពាហ៍ពិពាហ៍ ដែលមើលទៅមានភាពខុសគ្នា បើប្រៀបធៀបទៅនឹងពិធីមង្គលការដ៏ធំលើកទីមួយរបស់នាងជាមួយនឹង អតីតស្វាមី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ខាងប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា Barbie Hsu គ្រាន់តែអញ្ជើញសាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធមកជប់លៀងនៅផ្ទះរបស់នាងតែប៉ុណ្ណោះ បន្ទាប់ពីនាងបានចុះបញ្ជីអាពាហ៍ពិពាហ៍ ដោយជោគជ័យ ដែលខុសពីលើកទីមួយ ដែលតារាស្រីរូបនេះ បានស្លៀករ៉ូបអាពាហ៍ពិពាហ៍ថ្លៃៗរបស់ម៉ាកល្បីៗលំដាប់អន្តរជាតិ ព្រមទាំងមានពិធីដ៏ថ្លៃថ្លានៅលើកោះសាន់យ៉ា ទៀតផង។ តែទោះជាយ៉ាងណាក្ដី នៅក្នុងពិធីដ៏សាមញ្ញជាលើកទី២របស់នាង បានបង្ហាញឲ្យឃើញពីក្ដីសុខ និង​ស្នាម​ញញឹម​ ប្រកបដោយភាពរីករាយកក់ក្ដៅ ជាមួយនឹងមនុស្សជាទីស្រលាញ់ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]