ភ្នំពេញ ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហេីយ ពីស្នេហារបស់ ឧកញ៉ា លាន អាហ្វ្រីគីនីន ជាមួយនឹងគូស្នេហ៍ថ្មី ដែលត្រូវបានមហាជនដឹងលឺ ហេីយក៏មានមួយភាគតូចគិតថា មិនអាចស្រលាញ់គ្នាបានយូរ ដោយសារតែ លោក ជាមនុស្សព្រាននារី មិនចេះស្រលាញ់អ្នកណាបានយូរ បានតែមួយឆាវៗ។

ប៉ុន្តែមុននេះបន្តិច ភរិយាថ្មីរបស់ឧកញ៉ា បានបង្ហោះរូប ជាមួយនឹងការសែនព្រេង ចាស់ទំុដឹងលឺ និងមានបងប្អូន ទីជិតទីឆ្ងាយមកចូលរួម ដេីម្បីជាសង្ខីភាពរបស់ អ្នកទាំងពីរ ថាចាប់ពីពេលនេះទៅគេ ជា ភរិយាស្វាមី ស្របច្បាប់ និងតាមប្រពៃណី ទោះធ្វេីមិនធំដំុក៏ដោយ។ ហើយក៏ទង្វើនេះ ក៏បានបញ្ជាក់ឲ្យមហាជនបានដឹងថា លោក នឹងបញ្ចប់ចរិតផិតក្បត់ ដែលធ្លាប់ធ្វើកន្លង មកក្លាយជាស្វាមីល្អ និងប៉ាល្អ ដូចអ្នកដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ភរិយាថ្មីរបស់ឧកញ៉ា លាន អាហ្រ្វីគីនីន ជាមេម៉ាយកូន៣ ប្រកបរបរ រកស៊ីអនឡាញ ប៉ុន្តែអ្នកនាង ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់ក្រមំុៗប៉ុន្មានទេ ដែលធ្វេីឲ្យលោក បញ្ចប់ភាពព្រាននារី ត្រឹមអ្នកនាង៕ 

ភរិយាថ្មីរបស់លោក
ភរិយាថ្មីរបស់លោក
ភរិយាថ្មីរបស់លោក
ភរិយាថ្មីរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]