បរទេស៖ ទីបំផុតអ្នកចាំទីសញ្ជាតិ បារាំង Alphonse Areola បានសម្រេចចិត្តចែកផ្លូវជាមួយ Paris Saint-Germain ហើយ ដោយរូបគេផ្លាស់ទៅចូលរួមជាអចិន្ត្រៃយ៍ជាមួយក្រុម West Ham, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

រម្លឹកថា Areola ត្រូវបាន West Ham ខ្ចីជើងពី PSG នៅរដូវក្តៅមុន, បន្ទាប់ពីក្រុមអ្នកមានបារាំងយកបាន Gianluigi Donnarumma ពី AC Milan, ខណៈការមកដល់របស់អ្នកចាំទីសញ្ជាតិ អ៊ីតាលី បានធ្វើឱ្យរូបគេមិនស្ថិតនៅក្នុងជម្រើសរបស់លោក Mauricio Pochettino ឡើយ។

យោងតាមការចុះផ្សាយរបស់កាសែត អង់គ្លេស Sky Sports Premier League បានឱ្យដឹងថា, West Ham ចុះកុងត្រាយកបាន Areola ពីក្រុម PSG ហើយ ក្នុងកុងត្រារយៈពេល ៥ ឆ្នាំពោលគឺដល់ឆ្នាំ ២០២៧, ខណៈព័ត៌មានបន្ថែមទៀត នៅរង់ចាំតែការប្រកាសរបស់ក្លិបទាំងសងខាងប៉ុណ្ណោះ៕
BREAKING: West Ham have agreed terms on a five-year contract with Paris Saint-Germain goalkeeper Alphonse Areola! ⚒️🔒 pic.twitter.com/DZKEbjFDik
— Sky Sports Premier League (@SkySportsPL) June 26, 2022
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]