កូរ៉េខាងត្បូង៖ ថ្មីៗនេះ រូបភាពរបស់តារាសម្ដែងស្រី Jang Nara ក្នុងឈុតមង្គលការ នៅក្នុងពិធីរៀបការរបស់នាង ត្រូវបានចែកចាយពេញបណ្តាញសង្គម និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើណេត។

នៅក្នុងនោះ តារាសម្ដែងស្រីរូបនេះ បានបង្ហាញខ្លួនយ៉ាងស្រស់សោភា ជាមួយនឹងការតុបតែងខ្លួនយ៉ាងប្រណីត ក្នុងរ៉ូបអាពាហ៍ពិពាហ៍ ដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែមានភាពទាន់សម័យ ក៏ដូចជា ជួយលើកតម្កើងសម្រស់របស់នាង ឲ្យកាន់តែមានភាពក្មេងជាងវ័យ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ពិធីរៀបការរបស់ តារាស្រី Jang Nara បានរៀបចំនៅទីធ្លាខាងក្រៅផ្ទះ មួយកន្លែង នៅ Seocho-gu ទីក្រុងសេអ៊ូល ដែលពិធីដ៏ពិសេសមួយនេះក៏បានរៀបចំជាលក្ខណៈឯកជន មានតែសមាជិកគ្រួសារ និងមិត្ដជិតស្និទ្ធ តែប៉ុណ្ណោះដែលត្រូវបានអញ្ជើញឲ្យចូលរួម ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]