រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរជាច្រើនប្រាកដជាជ្រាបច្បាស់ថា តារាខ្មែរប្រុសស្រីជាច្រើន ស្រាប់តែពេលកំពុងល្បី និងមានប្រជាប្រិយភាពទៅហើយ បែរជា សុខៗក៏ស្ងាត់បាត់មុខមាត់រហូតមកដល់សព្វថ្ងៃ ដែលជីវិតឯកជនម្នាក់ៗសំងំរស់នៅ យ៉ាងសាមញ្ញបំផុត។ 

យ៉ាងណាមិញ តារាប្រុសប៉ុន្មានដួងនេះក៏មិនខុសគ្នាឆ្ងាយ ដែល យុវវ័យកាលជាង១០ឆ្នាំមុន នរណាៗក៏ស្គាល់ច្បាស់ ល្បីផ្អើលវិថីសិល្បៈមិនធម្មតា ប៉ុន្តែ ក្រោយមកក៏ឈប់ចេញសម្តែង ចេញច្រៀង ធ្វើឲ្យគេឯងផ្ទុះចម្ងល់ជាខ្លាំង ជាពិសេស ក្រោយពេលរៀបការ មានគ្រួសាររៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ស្រាប់តែពាក់កណ្តាល២០២២ Idolប៉ុន្មានដួងនេះ ខ្លះប្រកាសខ្លួនវិលត្រឡប់ចូលវិថីសិល្បៈ ខ្លះបញ្ចេញស្នាដៃចម្រៀងថ្មី និងខ្លះទៀតត្រឡប់ទៅសម្តែងលើឆាកវិញ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនធម្មតា ខានឃើញមុខរាប់ឆ្នាំ មកវិញ នៅតែដដែរ ទាំំងរូបសម្រស់ ទាំងទេពកោសល្យ មិនផ្លាស់ប្តូរ។

បើចង់ដឹងឲ្យកាន់តែច្បាស់ថា តារាប្រុសរូបណាខ្លះនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាសម្តែង ហេង ប៊ុនលាភ

រូបលោក ទើបប្រកាសខ្លួន ថានឹងត្រឡប់មកវិថីសិល្បៈវិញ កាលពីប៉ុន្មានខែមុននេះ រីឯរូបសម្រស់វិញ នៅតែសង្ហា ទោះមានភរិយានិងកូន៣រួចហើយក្តី។

តារាសម្តែង ហេង ប៊ុនលាភ

២. តារារ៉េប DJឃ្លាំង

ខានបង្ហាញមុខលើឆាក ១៥ឆ្នាំ ស្រាប់តែពេលនេះ ពូឃ្លាំង បង្ហាញមុខក្នុងកម្មវិធី«អ្នកជិតខាង» បង្ហាញគំនិតចង់វិលត្រឡប់មកវិថីសិល្បៈវិញ។

តារារ៉េប DJឃ្លាំង

៣. តារាចម្រៀង ឃុំ ប៉ុណ្ណាដែត

ក្រោយរៀបការជាមួយនឹង តារាចម្រៀង យក់ ថិតរដ្ឋា រួចមក តារាប្រុសរូបនេះ ក៏ហាក់ស្ងាត់ពីវិថីសិល្បៈជាខ្លាំង ដោយរូបលោក ត្រូវគេដឹងច្បាស់ថា រកស៊ីខាងអចលទ្រព្យ ស្រាប់តែថ្មីៗនេះ លេចវត្តមានឡើងច្រៀងលើឆាកជាមួយភរិយា ធ្វើឲ្យគេឯងចាប់អារម្មណ៍ជាខ្លាំង។

តារាចម្រៀង ឃុំ ប៉ុណ្ណាដែត

៤. តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន

តារាប្រុសរូបសង្ហា សម្លេងស្រាលស្រទន់រូបនេះ ស្ងាត់ៗបញ្ចេញចម្រៀងថ្មីរបស់ខ្លួន លើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យហ្វេនៗជ្រួលជ្រើមផ្អើលភ្លូកទឹកដី ក្រោយរូបនេះ ខានចេញចម្រៀងថ្មីរាប់ឆ្នាំ តែពេលនេះ មានភរិយានិងកូន២រួចហើយ រូបលោកនៅតែមិនទាន់បោះបង់នៅឡើយ៕

តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]