ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កម្មវិធីប្រកួតបវរកញ្ញា Miss Preteen International Cambodia 2022 បានជ្រើសរើសពីបេក្ខនារីជាច្រើនរូប ដើម្បីដាក់ពាក្យចូលរួមប្រកួត។ ហើយបច្ចុប្បន្នពីកម្មវិធី ក៏បានជម្រុះបេក្ខនារីពី៥០នាក់មកនៅត្រឹមតែ២៣រូបចុងក្រោយ ដើម្បីមានសិទ្ធិ បន្តទៅប្រកួតនៅវគ្គបន្ទាប់ទៀតផងដែរ។ 

ពិតណាស់ កាលថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០២២ ក៏ដល់វគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខនារីត្រឹម២៣រូប បង្ហាញពីសមត្ថភាព សម្រស់ និងភាពក្លាហាន។ បើតាមមើលក្នុងវីដេអូ គេឃើញបេក្ខនារីទាំងអស់សុទ្ធសឹងតែធ្វើបានយ៉ាងល្អ ជាពិសេសការដើរម៉ូតបង្ហាញនូវស្នាមញញឹម យ៉ាងស្រស់ស្អាតគ្រប់ៗតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើទោះបីបេក្ខនារីទាំង២៣រូបនៅវ័យក្មេង ប៉ុន្តែសមត្ថភាព និងសម្រស់ពិតជាធ្វើឲ្យអ្នកលេងបណ្ដាញសង្គម អត់ទ្រាំសរសើរមិនបានឡើយ។ គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រMPIC 2022 នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ។ ប្រសិនបើប្រិយមិត្តចង់ដឹងកាន់តែច្បាស់ អាចចូលតាមដានក្នុងផេកផ្លូវការរបស់ Miss Preteen International Cambodia៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពប្រកួត Miss Preteen International Cambodia 2022
ទិដ្ឋភាពប្រកួត Miss Preteen International Cambodia 2022
ទិដ្ឋភាពប្រកួត Miss Preteen International Cambodia 2022
វីដេអូប្រកួត Miss Preteen International Cambodia 2022

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]