បារាំង៖ តារាចម្រៀង V របស់ BTS និង Lisa សមាជិក BLACKPINK រួមទាំងតារាសម្តែង Park Bo Gum បាបបង្ហាញវត្តមាន នៅក្នុងកម្មវិធីប្រ៊េន Celine «Men's Paris Fashion Week» កំពុងទទួលបានការចាប់ពីសំណាក់អ្នកគាំទ្រក្នុងទីក្រុងប៉ារីស ក៏ដូចជាទូទាំងពិភពលោកទៀតផង។
តាមប្រភពមួយបានឲ្យដឹងថា អ្នកទាំង ៣ បានចូលរួមកម្មវិធី «Celine» នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ២៦ ខែមិថុនា ក្នុងនាមជាតំណាងរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានទស្សនាវដ្ដីម៉ូដ ជាច្រើន ជាពិសេស ជាងថតរូបអាជីព បានចាប់ផ្តិតយករូបភាពជាច្រើនសន្លឹក នៃសម្រស់ដ៏ស្រស់ សោភាសង្ហា របស់ តារាជួរមុខប្រុស ស្រី ប្រចាំវិស័យ K-pop។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចដែលអ្នកប្រហែលជាបានដឹងហើយថា Lisa បានតំណាងឱ្យម៉ាកយីហោក្នុងនាមជាឯកអគ្គរដ្ឋទូតតាំងពីឆ្នាំ 2020។ ចំពោះ V និង Park Bo Gum អ្នកទាំងពីរត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះសម្រាប់អ្នកឥទ្ធិពលយ៉ាងខ្លាំងរបស់ពួកគេនៅលើវិស័យម៉ូដដូច្នេះដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]