រាជធានីភ្នំពេញ៖ សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា (Cambodia Wheelchair Basketball Federation_CWBF) បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ព្រមទាំងបង្ហាញក្រុមកីឡាករបាល់បោះរទេះរុញជម្រើសជាតិកម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (ASEAN ParaGame 2023) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ពិធីនេះបានរៀបចំប្រព្រឹត្តិទៅនៅទីស្នាក់ការក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជិត ២០០នាក់ រួមមានសមាជិករាជរដ្ឋាភិបាល តំណាងក្រសួង/ស្ថាប័ន តំណាងមកពីសភាពាណិជ្ជកម្មក្រៅប្រទេសប្រចាំកម្ពុជា ម្ចាស់អាជីវកម្មក្នុងស្រុក និងអង្គការសង្គមស៊ីវិលដទៃទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឱកាសនោះ សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា បានបង្ហាញពីការផ្លាស់ប្តូរដ៏អស្ចារ្យ និងក្រុមអត្តពលិកបាល់បោះរទេះជនពិការកម្ពុជា ពោរពេញដោយសមត្ថភាពនិងជំនាញ ដែលកំពុងទទួលការហ្វឹកហាត់លំដាប់ថ្នាក់ពិភពលោកជាពិសេស និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូបង្វឹកមកពី Team USA Basketball Gold សហរដ្ឋអាមេរិក ក្រោមការឧបត្ថម្ភគាំទ្រពី មូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ ក្រុមអត្តពលិកបាល់បោះរទេះជនពិការកម្ពុជា មានឆន្ទៈ និងជំនឿយ៉ាងមុតមាំក្នុងការដណ្តើមជើងឯក និងពានរង្វាន់ដទៃទៀតជូនជាតិមាតុភូមិ។
មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយចំពោះការសម្រេចចិត្តរបស់សហព័ន្ធក្នុងការតែងតាំង ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) ជាប្រធានសហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា ស្របទៅនឹងការទទួលខុសត្រូវក្នុងការគ្រប់គ្រងវិស័យសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីននៅកម្ពុជា ដែលការតែងតាំងនេះពិតជាសាកសម និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះតែអត្តពលិកជាច្រើនទាំងក្រុមបុរស និងក្រុមនារី គឺជាអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា៖
ព្រីនស៍ ហូលឌីង គ្រុប ក្រោមការដឹកនាំរបស់ប្រធាន ចេន ហ្សុី មានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានប្រសាសន៍ថា៖
លោកបានបន្ថែមទៀតថា៖
លោក Michael Tuon ដែលជាគ្រូបង្វឹកខ្មែរ-អាមេរិក បានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីក្រុម Team USA Basketball Gold និងគ្រូបង្វឹកដែលមានវិញ្ញាបនបត្រពីសមាគមបាល់បោះរទេះរុញជាតិ (NWBA) បានទទួលស្គាល់ថាការចូលរួមនេះ គឺនឹងក្លាយជាដំណើរដ៏រំភើបមួយ ខណៈដែលលោកជាអ្នកដឹកនាំការហ្វឹកហាត់បាល់បោះរទេះរុញកម្ពុជានេះ។
លោក Michael បានមានប្រសាសន៍ថា៖
ព័ត៌មានលម្អិតបន្ថែមនៃការរចនាអាវកីឡាទាំងមាននៅក្នុងឧបករណ៍សារព័ត៌មាននេះ។
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។
អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways, ក្រុមហ៊ុន Belt Road Capital Management និង ក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប មានអាជីវកម្មប្រមាណជាង៨០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារហិរញ្ញវត្ថុ អាកាសចរណ៍ទេសចរណ៍ ភស្តុភារបច្ចេកវិទ្យា ម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្មពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុកនិងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍ និងលំនៅដ្ឋានទីក្រុងរាម លើផ្ទៃដី១០០០ហិកតា នៅឆ្នេររាមនៃខេត្តព្រះសីហនុ នាពេលខាងមុខ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប មានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។
អំពី មូលនិធិព្រីនស៍
មូលនិធិព្រីនស៍ បង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា។ មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ៖ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។
ដោយផ្តោតលើការអប់រំ និងការអភិវឌ្ឍយុវជន ការថែទាំសុខភាព និងគំនិតផ្តួចផ្តើមក្នុងការចូលរួមរបស់សហគមន៍មូលនិធិព្រីនស៍ ធ្វើការជាមួយដៃគូជាច្រើន ដើម្បីផ្តល់នូវកម្មវិធីប្រកបដោយនិរន្តរភាពដែលបង្កើនឱកាសដល់យុវជនកម្ពុជា ការពង្រឹងភាពរឹងមាំដល់សហគមន៍ និងរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
គម្រោងដ៏អស្ចារ្យរបស់មូលនិធិនេះគឺ អាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងផ្តល់អាហារូបករណ៍ប្រចាំឆ្នាំរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា របស់កម្ពុជាដែលផ្តល់ជូននូវអាហារូបករណ៍ថ្លៃសិក្សាពេញលេញ និងប្រាក់ឧបត្ថម្ភ កម្មសិក្សា និងឱកាសការងារដល់និស្សិតសាកលវិទ្យាល័យនៅប្រទេសកម្ពុជាចំនួន ៤០០នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំ។ មូលនិធិព្រីនស៍ បានចាប់ផ្តើមដំណើរការនូវកម្មវិធីសប្បុរសធម៌ជាង ២៥០កម្មវិធី ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ៥០០,០០០នាក់ ជាមួយនឹងជំនួយច្រើនជាង១៤លានដុល្លារសហរដ្ឋអាមេរិក៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់: www.princefoundation.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]