ចិន៖ កាលពីថ្ងៃទី ២៦ ខែមិថុនា តារាសម្តែងស្រី Fan Bingbing បានបញ្ចេញថតវីដេអូខ្លីមួយ ដោយបង្ហាញថា បន្ទាប់ពីតមអាហាររយៈពេល ៧ ថ្ងៃ ដើម្បីស្រកទម្ងន់បានដោយជោគជ័យ ស្រកបានជាង ៦ គីឡូក្រាម លទ្ធផលអាចនិយាយបានថាពិតជាគួរឲ្យកត់សម្គាល់ខ្លាំងណាស់។ 

លើសពីនេះ អ្វីដែលចាប់អារម្មណ៍នោះ​មិនត្រឹមរូបរាង ប្រែក្លាយជាចង្កេះមួយក្តាប់ មុខតូចជាងមុន ក្រោយសម្រកទម្ងន់នោះទេ អ្នកទស្សនា ដែលមានភ្នែកមុតស្រួចមួយចំនួន បានកត់សម្គាល់ ដឹងថានាងពាក់ចិញ្ចៀនពេជ្រយ៉ាងធំ នៅលើម្រាមដៃ របស់នាងដែលត្រូវបានបង្ហាញក្នុងឃ្លឹបមួយនេះ ថាវាមិនច្បាស់ថាជាចិញ្ចៀនអាពាហ៍ពិពាហ៍ឬចិញ្ចៀនពាក់ធម្មតានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីមុន តារាស្រី Fan Bingbing ក៏ត្រូវបានគេថតបាននាំបុរសអាថ៌កំបាំងម្នាក់ទៅជប់លៀងជាលក្ខណៈគ្រួសារ មិនត្រឹមតែកាន់ដៃ និងជជែកគ្នាលេងប៉ុណ្ណោះទេ ប៉ុន្តែបុរសម្នាក់នេះក៏បានថើបដៃ និងថ្ងាសរបស់នាងផងដែរ។

យ៉ាងណាមិញ ស្របពេញតែ រឿងរ៉ាវស្នេហារបស់តារាស្រីរូបនេះ បានកើតឡើង អ្នកនិយមលេងអ៉ីនធឺណែត កាន់តែមានមន្ទិលបន្ថែមទៀតថា​ ប្រទះឃើញពាក់ចិញ្ចៀនពេជ្រទៅនឹងដៃ ខណៈកំពុងតែ មានរឿងជាច្រើន ដែលជាពាក្យចចាមអារ៉ាម កំពុងតែស្និទ្ធស្នាលនឹងបុរសម្នាក់។

ទៀតសោត បូករួមទៅនឹងការស្រកទម្ងន់ទៀតបានសម្រេចទៀត អាចទេដែលរូបនាងត្រៀមចូលរោងការនាពេលខាន មុខ ដែលនេះជាការសង្ស័យរបស់ មហាជនមួយចំនួនតែប៉ុណ្ណោះ ការឬយ៉ាងណាមានតែរង់ចាំ តាមដានបន្តទៀតដូច្នេះដែរ៕

ប្រភព៖ https://ngoisao.vn/

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
បុរសសង្ស័យជាគូស្នេហ៍ Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]