កម្សាន្ត៖ ប្រិយមិត្តដែលនិយមតាមដានសិល្បៈខ្មែរ ប្រាកដជាបានស្គាល់សិល្បការិនីច្រើនទាំងជំនាន់មុន និងតារាពន្លកថ្មី។ ពិតណាស់ បើនិយាយដល់តារាស្រីជំនាន់មុន គេឃើញថាមានសមត្ថភាព និងរូបសម្ផស្សស្រស់ស្អាតខ្លាំងតែម្ដង។ ម្យ៉ាងបើទោះបីអាយុច្រើន ខ្លះមានស្វាមី ធ្លាប់មានកូនក៏នៅតែថែសម្រស់ឲ្យតែក្មេងបានដដែល ហើយតារាស្រីដែលមានអាយុជាង៤០ឆ្នាំ ប៉ុន្តែមុខមាត់នៅតែក្មេងស្អាតនោះមានដូចជា៖
១៖ អ្នកនាង ចនច័ន្ទ លក្ខិណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីជើងចាស់អ្នលនាង ចនច័ន្ទ លក្ខិណា ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតារាស្រីសាច់ចាំ មិនងាយចាស់សោះឡើយ បើទោះបីចូលសិល្បៈច្រើនឆ្នាំ វ័យក៏កាន់តែជ្រេ តែសម្រស់នៅតែស្រស់សោភា ហាក់មិនប្រែប្រូលសោះឡើយ។
២៖ អ្នកនាង លី ម៉ារីណា
តារាសម្ដែងស្រីសាច់សខ្ចីអ្នកនាង លី ម៉ារីណា ទោះត្រូវថតហាលភ្លៀង ហាលក្ដៅក៏ស្បែកនិងសម្រស់នាងក៏ដដែល ពីមួយឆ្នាំទៅមួយឆ្នាំនាងនៅតែស្អាត ហើយក្មេងជាងវ័យតែម្ដង។ សម្រស់ដ៏ឋិតថេររបស់នាង តែងតែត្រូវបានអ្នកគាំទ្រលួចសរសើរ និងចង់បានវិធីថែសម្រស់ដូចនាងគ្រប់ៗគ្នា។
៣៖ កញ្ញា ដួង ហ្សូរីដា
ពិធីការិនីឆ្នើម កញ្ញា ដួង ហ្សូរីដា បច្ចុប្បន្ននាងហាក់បីជាដកឃ្លាពីការងារសិល្បៈ ប៉ុន្តែនាងមិនព្រមបណ្ដោយសម្រស់ខ្លួនឯងខ្លួនឯងឲ្យទៅតាមវ័យឡើយ។ ពិតណាស់ ទោះនាងឈានជូលវ័យជាង៤០ឆ្នាំក៏ពិតមែន តែមុខមាត់នាងហាក់មិនមានស្នាមជ្រួញ ស្បែកនៅតែភ្លឺថ្លាដដែល ពិតជាគួរឲ្យសរសើរពីការថែទាំសម្រស់នាងជាខ្លាំង។
៤៖ អ្នកនាង គង់ សុជាតិ
ពិធីការិនីដ៏ឆ្នើមអ្នកនាង គង់ សុជាតិ ទោះបីរវល់ជាមួយនឹងការងារជារៀងរាល់ថ្ងៃសឹងគ្មានពេលទំនេរសម្រាក ប៉ុន្តែនាងពិតជាពូកែថែសម្រស់ឲ្យនៅចាំក្មេងជាងវ័យបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពដែលនាងបង្ហោះអាចបញ្ជាក់បានថា នាងពិតជាស្រស់សោភា មានភាពលេចធ្លោមិនចាញ់ប្អូនៗជំនាន់ក្រោយនោះទេ។
៥៖ អ្នកនាង កែវ ស្រីនាង
ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជានៅចាំអ្នកនាង កែវ ស្រីនាង ច្រើនឆ្នាំមកហើយដែលតារាស្រីរូបនេះមិនបានបង្ហាញមុខលើវិស័យសិល្បៈ។ បើនិយាយពីរូបសម្ផស្សអ្នកម្ដាយសម័យថ្មីរូបនេះ នៅតែលេចធ្លោ មានសម្រស់ចែងចាំ ស្អាតគ្មានភាពប្រែប្រួលសូម្បីបន្តិចឡើយ។
៦៖ អ្នកនាង ឆៃ លីដាឡែន
អ្នកម្ដាយសម័យថ្មី អ្នកនាង ឆៃ លីដាឡែន ជាតារាស្រីមួយរូបពូកែទាំងសម្ដែង និងច្រៀង ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះនាងថែមទាំងពូកែថែរក្សាសម្រស់ធ្វើឲ្យខ្លួនឯងក្មេង ហើយស្រស់ស្អាតផូរផង់។ គ្រប់ពេលដែលនាងរៀបចំខ្លួនម្ដងៗ ធ្វើឲ្យមហាជន និងហ្វេនលង់នឹងសម្រស់នាងគ្រប់ៗគ្ន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]