ភ្នំពេញ៖ ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
- ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda CLICK160 “SPEEDING TOMORROW” ស៊េរីថ្មី ជាមួយនឹងរូបរាងបែបស្ព័រគ្រប់ជ្រុងជ្រោយ ហំលើសគេ និងកាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន 160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោក eSP+ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូប្រៀបគ្រប់ដងវិថី។
តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូ Honda CLICK160
- ចង្កៀងមុខថ្មី!
រចនាថ្មីបែប Futuristic Dual LED ជំនាន់ចុងក្រោយ បង្កើននូវភាពស្ព័រកាន់តែមុតស្រួច ផ្តល់នូវពន្លឺច្បាស់ល្អ និងទាក់ទាញគ្រប់ក្រសែភ្នែក។
- និមិត្តសញ្ញា CLICK160 ថ្មី!
ធ្វើពីលោហៈធាតុពណ៌ប្រាក់រលើបរលោង កាន់តែទាក់ទាញ ហើយឆ្លុះបញ្ចាំងពីភាព PREMIUM SPORTY លើសគេ។
- New Honda Smart Key
កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
- New Full Digital Speedometer
ទំនើបឈានមុខគេ កុងទ័រ Full Digital បង្ហាញគ្រប់មុខងារដូចជា ល្បឿន ចំងាយចរ នាឡិកា ភ្លើង សញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ។
- New Wider Tyre
សំបកកង់ធំជាងមុន ទាំងខាងមុខនិងខាងក្រោយ គ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវបង្កើនទំនុកចិត្តខ្ពស់ក្នុងការបើកបរ។
- New USB Charger in Console Box
កន្លែងសាកថ្មថ្មី! បំពាក់បន្ថែមជាមួយ USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការសាកថ្មគ្រប់ពេលវេលា រក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
- New Large Luggage Box
ឃ្លុបដាក់ឥវ៉ាន់មានទំហំធំ អាចផ្ទុកសម្ភារៈបានរហូតដល់ទៅ 18លីត្រ។
- eSAF (Enhanced Smart Architecture Frame)
តួថ្មី eSAF អភិវឌ្ឍន៍មកជាមួយលក្ខណៈពិសេស បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។
- New Generation of Engine Technology eSP+
ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរបស់ម៉ូតូអូតូបែប PREMIUM SPORTY កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។
ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌៖
· ពណ៌ស៖ ប្រកបដោយអនុភាពនៃល្បឿនគ្មានគូប្រៀប
· ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាពដ៏លើសលប់
· ពណ៌ក្រហម៖ ឆ្ពោះទៅកាន់អនាគតដ៏អស្ចា្យ
បញ្ជាក់បន្ថែម៖
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែមចូលទៅកាន់លីងខាងក្រោម៖
· Website: https://bit.ly/SpeedingTomorrow
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]