រាជធានីភ្នំពេញ ៖​ ប្រសិនបើ បងប្អូនជាអ្នកតាមដានព័ត៌មានលើបណ្តាញសង្គមច្រើន ជាពិសេស ព័ត៌មានកម្សាន្តក្នុងរង្វង់សិល្បៈខ្មែរ​ និងការងារសង្គមនោះ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ពីប្រជាប្រិយភាពរបស់ លោក អ៉ឹម ជីវ៉ា ជាក់ជាមិនខាន ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលការចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារចូលរួមអបអរសាទរ លោក អ៉ឹម ជីវ៉ា ដែលទទួលបានពានរង្វាន់អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២ ដែលបានប្រគល់ដោយ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ ធ្វើឲ្យអ្នកគាំទ្ររូបលោក ពិតជា រំភើបចិត្តជំនួស ព្រោះ ការខិតខំរបស់រូបលោកធ្វើឲ្យគេឯងឃើញនឹងភ្នែកច្បាស់ៗ សមនឹងទទួលបានពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លោកជំទាវ បានមានប្រសាសន៍ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

សំណេររបស់ លោកជំទាវ ហ៊ុន ស៊ីណាត
រូបភាព
រូបភាព
រូបភាព
លោក អ៉ឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]