ចិន៖ ក្រោយពីតារាសម្ដែងស្រី Barbie Hsu បានបើកបង្ហាញពីទិដ្ឋភាពដ៏រីករាយ ក្នុងរូបភាពពេលរៀបការជាមួយនឹងស្វាមីថ្មីរួច ស្រាប់តែអតីតស្វាមីរបស់នាង លោក Wang Xiaofei បានសម្ដែងការសោកស្ដាយ ពេលដែលបានឃ្លាតឆ្ងាយពីកូនៗ អស់ពេលយ៉ាងយូរទៅហើយ។
នៅក្នុងនោះដែរ អ្នកជំនួញលោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី Barbie Hsu បានចូលរួមពិធីបើកភោជនីយដ្ឋានថ្មីនៅទីក្រុងប៉េកាំងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក៏មានវីដេអូមួយដែលរូបលោក បានពរទារកម្នាក់យ៉ាងសប្បាយរីករាយ ហើយថែមទាំងប្រាប់ឪពុកម្តាយរបស់ក្មេងប្រុសតូចនេះថា ខ្លួនមិនបានចិញ្ចឹមកូនពីរនាក់យ៉ាងយូរមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តាមរយៈនោះ ទឹកមុខរបស់លោក ថែមទាំងបានបង្ហាញពីអារម្មណ៍ជាច្រើន ដែលធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍អាណិត ហើយពេលវេលាចុងក្រោយដែល លោក Wang Xiaofei បានជួបកូនទាំងពីរគឺ កាលពីដើមឆ្នាំមុន នៅពេលដែលលោក បានទៅតៃវ៉ាន់ដើម្បីបញ្ចប់នីតិវិធីលែងលះជាមួយអតីតភរិយា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]