បរទេស៖ បវរកញ្ញាចក្រវាល ឆ្នាំ ២០២២ Harnaaz Sandhu បានលេចមុខនៅក្នុងប្រទេសវៀតណាម ដែលបវរកញ្ញារូបនេះ ជាចៅក្រមអន្តរជាតិសម្រាប់ការប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលវៀតណាម នេះបើយោងតាមសារព័ត៌មានបានចុះផ្សាយ។
ក្នុងឱកាសនេះ បវរកញ្ញា វ័យ ២២ ឆ្នាំ រូបនេះបានបង្ហាញខ្លួន យ៉ាងស្រស់សោភា ដែលអ្នកគាំទ្រជាច្រើនមកទទួលស្វាគមន៍ នៅកន្លែងកម្មវិធី ដែលការបង្ហាញខ្លួននេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំងទៅនឹងរូបរាងថ្មី របស់ រាជនីសម្រស់រូបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងរ៉ូបវែងអូសដីពណ៌មាស ដែលបានឌិនទៅនឹង គ្រាប់ចែកចាំងចេញក្រឡាគ្រងពេញរាងកាយរាងមានសាច់ជាងមុន ពិតជាស៊ីគ្នាទៅនឹង រាងកាយខ្ពស់ស្រឡះរបស់ បវរកញ្ញាចក្រវាលឥណ្ឌារូបនេះ បូករួមទឹកមុខបែបស៊ិចស៊ី សក់មានពណ៌ខ្មៅក្រឹប រសនិយមអាស៊ីទៀតផង បានធ្វើឲ្យ រូបនាង ប្រមូលក្រសែភ្នែកពីមហាជន ដែលបានគេលើកឡើងថា នាងពិតជាស្អាតគ្រប់ប្លង់តែម្តង៕
ប្រភព៖ https://ngoisao.vnexpress.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]