ថៃ៖ ក្រឡេកឃើញថា មួយរយៈចុងក្រោយនេះ គូស្វាមីភរិយាតារាប្រុសស្រី Pok និង Margie តែងតែចេញមកបង្ហាញពីទិដ្ឋភាពផ្ទះរបស់ខ្លួនជាបន្តបន្ទាប់ ជាមួយនឹងការរៀបចំយ៉ាងស្រស់ស្អាត ថែមទាំងមានទីធ្លាយ៉ាងធំទូលាយ គួរជាទីចាប់អារម្មណ៍ពីបណ្ដាហ្វេនៗទាំងឡាយ។​

ដោយឡែក ថ្មីៗនេះវិញ ប្ដីប្រពន្ធមួយគូនេះ បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ម្ដងទៀត ដោយបាននាំឲ្យឃើញនូវទិដ្ឋភាពផ្ទះដ៏ស្កឹមស្កៃ របស់ឪពុក ព្រមទាំងជាលំនៅដ្ឋានលើផ្ទៃដីដ៏ធំ ព្រមជាមួយនឹងការរៀបចំផ្នែកខាងក្រៅយ៉ាងស្រស់ស្អាតគ្រប់ជ្រុង និងមានប្រភពទឹកដ៏ធំមួយនៅច្រកចូលផ្ទះ ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅផ្នែកខាងក្នុងផ្ទះ Pok និង Margie ក៏បានបង្ហាញឲ្យឃើញ ពីការតុបតែងយ៉ាងផ្ចិតផ្ចង់ ដោយមានចម្លាក់ឈើយ៉ាងស្រស់ស្អាតដាក់នៅកណ្តាលបន្ទប់ទទួលភ្ញៀវ និងការរៀបចំផ្សេងៗទៀតដែលជួយធ្វើឲ្យផ្ទះមួយនេះ កាន់តែមានសោភ័ណភាព ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Margie
Margie
Pok និង Margie
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]