ភ្នំពេញ៖ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា អបអរសាទរពិធីសម្ភោធបើកដំណើរការគ្លីនិកម៉ារីស្តូប សាខាក្រុងប៉ោយប៉ែត។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គឺជាស្ថាប័នឈានមុខគេក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដែលមានតម្លៃសមរម្យនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយគុណភាព និងតម្លៃសមរម្យ។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា អនុវត្តតាមស្តង់ដារអន្តរជាតិ ដែលកំណត់អនុវត្តនៅក្នុងចក្រភពអង់គ្លេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានប្រារព្ធពិធីសម្ពោធបើកដំណើរការគ្លីនិកទី៨ របស់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត។ នេះគឺជាគ្លីនិកផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដំបូងរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។ សេវាដែលផ្តល់នៅគ្លីនិកនេះរួមមាន ការប្រឹក្សាទូទៅ ពិនិត្យព្យាបាលរោគស្ត្រី ពិនិត្យព្យាបាលជំងឺកាមរោគ មធ្យោបាយពន្យាកំណើត និងសេវារំលូតដោយសុវត្ថិភាព។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ប្តេជ្ញាផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យ។
អ្នកស្រី Ella Nwaokolo នាយិកាប្រចាំប្រទេសរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានមានប្រសាសន៍ ថា៖
អ្នកស្រីបានបន្តទៀតថា៖
ដើម្បីកក់សេវានៅគ្លីនិកក្រុងប៉ោយប៉ែត ឬនៅគ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាផ្សេងទៀត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២៩៩៩០០២ / ០៩៨៩៩៩១០២ ឬតាមរយៈតេឡេក្រាម ០៩៣២៤០៨២៣ ឬចូលទៅទំព័រហ្វេសប៊ុក Marie Stopes Cambodia ឬចូលទៅគេហទំព័ររបស់យើង mariestopes.org.kh៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]