បរទេស៖ តារាសម្តែងចាស់វស្សា Johnny Depp ត្រូវបានគេរាយការណ៍ថានឹង «ត្រឡប់» វិញទៅសម្តែងវិញក្នុងភាគយន្តរឿង «Pirates of the Caribbean» បន្ទាប់ពីត្រូវបានដកចេញពីសិទ្ធិផ្តាច់មុខក្នុងឆ្នាំ ២០១៨ ។
គួរឲ្យដឹងផងដែរថា តារាប្រុសរូបនេះ ជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងខ្សែភាពយន្ត Pirates ខ្សែស្រឡាយ ៥ភាគរួចមកហើយ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ដោយលោកបានបង្ហាញក្នុង ភាគចុងក្រោយរបស់លោក ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ 2017 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែប្រភពមួយបានប្រាប់ Poptopic ថាតារាសម្តែងវ័យ ៥៩ ឆ្នាំបានពិភាក្សាជាមួយក្រុមហ៊ុន Disney អំពីកិច្ចព្រមព្រៀងសំណើរ ៣០០ លានដុល្លារថ្លៃឈ្នួលរបស់លោក បន្ទាប់ពីឈ្នះក្តី ជាមួយនឹងអតីតភរិយាតារស្រី Amber Heard ។ ទៀតសោត អ្នកខាងក្នុងបានបង្ហើបថា Disney មានចំណាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងជាមួយ Depp សារជាថ្មីដូច្នេះដែរ៕
ប្រភព៖ dailymail
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]