កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៨ ខែមិថុនា កន្លងទៅ យោងតាមកាសែត Herald Pop បានរាយការណ៍ថា រូបរាងរបស់តារាចម្រៀងស្រី Park Bom នៅតែបន្តទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន បន្ទាប់ពីនាងបានបង្ហោះវីដេអូថ្មីមួយ នៅលើទំព័រផ្ទាល់ខ្លួន។

តាមរយៈ ​វីដេអូ​ខ្លីនោះ តារាស្រី Park Bom បានបង្ហាញពីការ​ស្វាគមន៍​ដល់អ្នកគាំទ្រយ៉ាងកក់ក្ដៅ ដែលធ្វើឲ្យពួកគេមានភាពសប្បាយចិត្តជាទីបំផុត ព្រោះតែតារាស្រីរូបនេះបានចេញមកអាប់ដេត បន្ទាប់ពី បានបាត់មុខយូរពីការប្រើប្រាស់បណ្តាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រូបភាពថ្មីរបស់ Park Bom បែរជាបានក្លាយជាប្រធានបទនៃការពិភាក្សាភ្លាមៗនៅលើបណ្តាញសង្គម បើធៀបនឹងរូបថតមុនៗ បានធ្វើឲ្យមានការលើកឡើងថា មុខរបស់នាង មើលទៅប្លែក និងតូចជាងមុន ជាពិសេសគឺផ្នែកថ្គាម។ 

តែទោះជាយ៉ាងណា ខាងសារព័ត៌មានកូរ៉េ បានបញ្ចេញមតិថា Park Bom បានផ្លាស់ប្តូររូបរាងរបស់នាង ដោយសារការសម្រកទម្ងន់ និងការតុបតែងខ្លួនរបស់នាង ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]