បរទេស៖ ប្រទេសស្រីលង្កាបានដាក់កំហិតការផ្គត់ផ្គង់ប្រេងឥន្ធនៈភ្លាមៗ ហើយប្រាប់ឲ្យពលរដ្ឋត្រូវសម្ងំនៅផ្ទះ ដោយបង្ការ ហានិភ័យនៃភាពចលាចលកាន់តែខ្លាំង ខណៈដែលរដ្ឋាភិបាលកំពុងតស៊ូ ក៏ដូចជារកដំណោះស្រាយ ដោយសារវិបត្តិបំណុលអធិបតេយ្យភាព វិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលបានអង្រួនប្រទេសអស់រយៈពេលជាច្រើនខែ។

តាមប្រភពដដែល គណៈរដ្ឋមន្ត្រីនៃប្រទេសមួយនេះ បានប្រកាស កាលពីថ្ងៃចន្ទបានសម្រេចចិត្តកំណត់ការចែកចាយប្រេងឥន្ធនៈដល់សេវាកម្មសំខាន់ ៗ តែប៉ុណ្ណោះ រហូតដល់ថ្ងៃទី ១០ ខែកក្កដា ដោយក្នុងនោះ អ្នកនាំពាក្យ Bandula Gunawardena បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដោយបន្ថែមថាការដឹកជញ្ជូនសាធារណៈអន្តរខេត្តទំនងជានឹងមានការផ្អាក ​មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាល សម្រេចបិទសាលារៀនសាធារណៈរួចហើយ ហើយបានស្នើឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការដឹកជញ្ជូនដូច្នេះដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ aljazeera

សូមទស្សនារូបភាពខាងក្រោម៖រូប

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]