ភ្នំពេញ៖ ស្របពេលគ្រងតំណែង Miss Teen International Cambodia 2021 គេសង្កេតឃើញថាកញ្ញា ឌី បញ្ញាវិមាលា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗគួរឲ្យកត់សម្គាល់។ ម្យ៉ាងបច្ចុប្បន្ននាងក៏ទទួលបានការងារពីសិល្បៈច្រើនគួរសម មិនថាថតម៉ូតថតសំអាងការ ថតស្ពត ឬថតរឿងអប់រំខ្លីៗនោះទេ។ 

ពិតណាស់ ទន្ទឹមនឹងកំពុងត្រៀមខ្លួនដើមកបីចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ យុវតីរូបនេះបានខំប្រឹងហ្វឹកហាត់ខ្លួនឯងជាខ្លាំង មិនថាការដើរម៉ូត ត្រៀមសំណួរចម្លើយ និងថែសម្រស់។ មួយវិញទៀតបើនិយាយពីរូបសម្ផស្សឃើញថាបវរកញ្ញាMTIC2021រូបនេះ កាន់តែស្រស់ស្អាត ចំណែករូបរាងក៏ស្លីមទឥតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះគេដឹងថាកញ្ញា ឌី បញ្ញាវិមាលា កំពុងថតរូបក៏ដូចជាវីដេអូណែនាំខ្លួន ដើម្បីត្រៀមទៅប្រកួតក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌានាពេលខាងមុននេះផងដែរ។ បើមើលតាមសកម្មភាពក្រៅឆាក គេឃើញនាងរៀបចំខ្លួនបានយ៉ាងសមសួន ស្រស់ស្អាត និងលេចធ្លោខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា
សកម្មភាពថតកញ្ញា ឌី បញ្ញាវិមាលា 
សកម្មភាពថតកញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]