កូរ៉េខាងត្បូង៖ Real Research Korea គឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យពលរដ្ឋកូរ៉េ បោះឆ្នោតលើប្រធានបទជាច្រើនក្នុងគោលបំណងប្រមូលទិន្នន័យសម្រាប់ការស្រាវជ្រាវពីសំណាក់មហាជនផងដែរ ។
ជាកស្តែង ថ្មីៗនេះ កម្មវិធីនេះបានធ្វើការស្ទង់មតិមួយសម្រាប់ប្រជាជនដើម្បីបោះឆ្នោតថាក្នុងប្រធានបទ «តើតារាកូរ៉េណាដែលមានរឿងអាស្រូវផ្សេង ៗ មិនគួរត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកកាន់ឧស្សាហកម្មកម្សាន្តនោះទេ?»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាលទ្ធផល បន្ទាប់ពីការបោះឆ្នោតចំនួន ៣,៥០៧ រវាងចាប់ពីថ្ងៃទី ៩ ខែឧសភាដល់ថ្ងៃទី ១៦ ខែឧសភា លទ្ធផលត្រូវបានចែករំលែកជាសាធារណៈ ជាមួយនឹង សិល្បករ ចំនួន ៥ដួង ក្នុងវិស័យកម្សាន្ត តារាចម្រៀង K-pop។
ក្នុងនោះផងដែរ បេក្ខភាពទាំងពីរដែលជាប់ចំណាត់ថ្នាក់លេខ ១ គឺ Seungri សមាជិកក្រុម BIGBANG និងអ្នកលេងភ្លេង Go Young Wook ដែលទាំងពីរទទួលបានពិន្ទុជាមួយនឹង ៦៦.៤ភាគរយ ដែលមិនចង់ឱ្យពួកគេត្រលប់មកឧស្សាហកម្មវិញ។
ជាមួយគ្នានេះដែរ លេខ ៣ នៅលើលទ្ធផលនៃការស្ទង់មតិ គឺតារាចម្រៀង G.Na ដែលជាស្ត្រីតែមួយគត់នៅក្នុងដែលមាន៤០.៨ ភាករយ នៅពីមុខ តារាចម្រៀង MC Mong និង Steve Yoo ដែលទទួលបាន ៣៧.៦ ភាគរយ៕
ប្រភព៖ koreaboo
សូមទស្សនារូបភាពខាងក្រោម៖
១. Seungri
២. Go Young Wook
៣. Steve Yoo
៤. G.Na
៥. MC Mong
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]