ចិន៖ អាចនិយាយបានថា ដោយសារតែភាពល្បីល្បាញ បានធ្វើឲ្យគ្រប់សកម្មភាពរបស់ តារាស្រីវ័យក្មេង Zhao Lusi តែងតែត្រូវបានហ្វេនៗតាមដាន ជាពិសេស ការរៀបចំខ្លួនបង្ហាញសម្រស់ក្នុងពេលចូលរួមកម្មវិធីផ្សេងៗ។

ថ្មីៗនេះ រូបភាពរបស់តារាស្រីវ័យក្មេងរូបនេះ ខណៈពេលដើរលេងជាមួយមិត្តភ័ក្តិ ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសង្គមអនឡាញដូចគ្នា ដោយសារតែ តាមរយៈរូបភាពទាំងនោះ Zhao Lusi នៅតែបញ្ចេញសម្រស់យ៉ាងផូរផង់ និងរូបរាងស្លីមតូចច្រឡឹង បើទោះបីជា ស្ថិតក្នុងឈុតសាមញ្ញធម្មតា ព្រមទាំងមិនបានតុបតែងមុខអ្វីច្រើននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ ហ្វេនៗក៏បានកត់សម្គាល់ទៅលើចំណុចមួយចំនួន ដែលបានលើកឡើងថា តារា​ស្រី​រូប​នេះ​ មើលទៅហាក់​បង្ហាញ​រាង​ស្គ.ម​ ដែលធ្វើឲ្យពួកគេ សម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់នាង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]