រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីមួយរយៈមុន ក្រុមតារាកំប្លែង នាយពាក់មី បានបង្ហើបកូនចិត្ត ចង់ដើរចេញពី ស្ថានីយទូរទស្សន៍CTN ក្រោយច្បាប់ផ្ទៃក្នុងមានការប្រែប្រួល និងរឹតបន្តឹងខ្លាំងក្លា ក្រោយមានមេដឹកនាំ ជាជនជាតិឥណ្ឌាមកថ្មី។
យ៉ាងណាមិញ ក្រោយមាន ការប្រកាសចង់ចាកចេញច្រើនពេក ក៏លេចឮថា ច្បាប់ជាច្រើនក៏បានសម្រួល ដែលធ្វើឲ្យ តារាកំប្លែងប៉ុន្មានដួងដូចជា នាយពាក់មី នាយក្រូច និងតារាកំប្លែងផ្សេងទៀត បានបន្តការងារនៅក្នុងទ្រនំចាស់របស់ខ្លួនបន្តទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ស្ងប់ស្ងាត់រឿងបញ្ចប់កុងត្រានេះមិនទាន់ប៉ុន្មាន ស្រាប់តែពេលនេះ តារាកំប្លែង នាយក្រូច ប្រកាសបានបញ្ចប់កុងត្រាជាមួយនឹងCTN រួចរាល់ហើយ ក្រោយធ្វើការរយៈពេល ១១ឆ្នាំ ធ្វើឲ្យបណ្តាអ្នកគាំទ្រភ្ញាក់អារម្មណ៍ជាខ្លាំង និងសោកស្តាយក្នុងការទទួលដំណឹងចាកចេញពីក្រុមយ៉ាងដូច្នេះ ក្នុងនោះ រូបលោកបញ្ជាក់ថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
![](https://s9.kh1.co/93/930057abe395936963d0797fe23c308c106532dc.png)
![](https://s9.kh1.co/b9/b9d6e298cab7eeda3b56ee5f0c5645cbe5e5a4b0.png)
![](https://s9.kh1.co/7e/7e182496c4ed642cff3f5d787656fadbdb42b985.png)
![](https://s9.kh1.co/ef/ef615cb0fc2c2034086427e5613566a520c8b777.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]