រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា លោក ចាន់ វឌ្ឍនាកា មិនត្រឹមជា កីឡាករឆ្នើមម្នាក់ប៉ុណ្ណោះទេ រូបលោកក៏ត្រូវ អ្នកគាំទ្រវិស័យជាច្រើន ចាត់ទុកជាIdolយ៉ាងច្រើន ដោយសារតែ ការស្រឡាញ់ពេញចិត្តនឹង អាកប្បកិរិយា និងសីលធម៌របស់កីឡាកររូបនេះជាខ្លាំង។

មិនតែប៉ុណ្ណោះ សូម្បីតែរូបសម្រស់វិញ ក៏ធ្វើឲ្យហ្វេននារីៗជាច្រើន បាក់ចិត្តមិនស្ទើរទេ មុខមាត់មានប្រជាប្រិយ ពិសេស ពេលញញឹមគឺជះចំហាយទាក់ទាញខ្លាំង ផ្ទុយទៅវិញ ហ្វេនៗចំហមាត់ក្រោយរូបលោក បង្ហើបពីទំនាក់ទំនងស្នេហាខ្លួន តែបិទមុខខាងនារីជានិច្ច​ ធ្វើឲ្យគេឯង កាន់តែចង់ដឹងចង់ឮជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែយប់មិញនេះ ស្ងាត់ៗ កីឡាកររូបនេះ ព្រមទម្លាយមុខគូស្នេហ៍ខ្លួន លើStory គណនី Instagram របស់ខ្លួនពេញៗ ពិតជា ស្រស់ស្អាត មុខមាត់គួរឲ្យស្រឡាញ់ថ្នាក់នេះសោះ ទើបធ្វើឲ្យ កីឡាកររូបសង្ហា ដូចជា វឌ្ឍនាកា ធ្លាក់ក្នុងអន្លង់ស្នេហ៍បាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា និងគូស្នេហ៍
  លោក ចាន់ វឌ្ឍនាកា និងគូស្នេហ៍
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]