ចិន៖ ថ្មីៗនេះ តារាស្រី Fan Bingbing បានចែករំលែកនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន បង្ហាញពីវីដេអូដែលថតពីដំណើរការសម្រកទម្ងន់ ព្រមទាំងបង្ហើបថា ខ្លួនមិនបានញ៉ាំអាហារអំឡុងពេលសម្រកទម្ងន់នោះទេ គឺផឹកតែទឹកក្រូចឆ្មាស្រស់ និងទឹកផ្លែប៉ោមក្រហមប៉ុណ្ណោះ។
ជាពិសេស ការធ្វើបែបនេះ បានធ្វើឲ្យតារាស្រីរូបនេះ អាចស្រកបានរហូតដល់ទៅ ៦ គីឡូក្រាម ក្នុងរយៈពេល ៧ ថ្ងៃ ហើយ រូបនាងនៅតែមានសុខភាពល្អ ដោយមិនមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនទៀតផង ហើយវីដេអូចែករំលែកនេះ ក៏បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនជាច្រើន ព្រមទាំងបានបញ្ជាក់ទៀតថា នេះគឺជាវិធីសម្រកទម្ងន់ ដែលសមស្របទៅនឹងស្ថានភាពរបស់នាង និងបានដាស់តឿនអ្នកលេងអ៊ីនធឺណិតកុំឲ្យយកតម្រាប់តាមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែទទួលបាន ការរិះគន់ជាច្រើន រហូតមានអ្នកខ្លះគិតថា ថ្វីត្បិតតែនាងនិយាយថាមិនអីទេ តែសម្លេងរបស់នាងកាន់តែខ្សោយ និងមើលទៅភ្នែកស្រវាំងទៀតផង។ ហើយអ្នកខ្លះទៀតអះអាងថា វិធីសម្រកទម្ងន់នេះ មិនល្អសម្រាប់សុខភាពទេ ហើយងាយនឹងឡើងទម្ងន់វិញបានលឿន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]