សៀមរាប៖ សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ដែលបានឈ្នះ​ពាន​រង្វាន់​លំដាប់​អន្តរជាតិ នឹងបើក​ដំណើរការឡើងវិញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីផ្តល់ជូនភ្ញៀវទាំងឡាយនូវកន្លែង​ស្នាក់​នៅដ៏ប្រណីត នៅក្បែរប្រាសាទបុរាណ ព្រមទាំង​អាចមើលឃើញប្រាសាទអង្គរវត្ត ដែលជា​អច្ឆរិយវត្ថុនៃ​ព្រះរាជាណាចក្រកម្ពុជា។ ដោយត្រូវបានទទួល​ស្គាល់ទៅលើ​ការរៀបចំ និងការ​ផ្តល់ជូននូវបទពិសោធដ៏ប្រណីត សណ្ឋាគារនេះត្រូវបានរចនា​ឡើង​ដើម្បី​ស្វាគមន៍​​ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្រោមការដឹកនាំពីសំណាក់អ្នកមានបទពិសោធក្នុងវិស័យសណ្ឋាគារជាយូរឆ្នាំគឺ លោកស្រី Rina Mariani ដែលថ្មីៗនេះត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ។

  សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Rina Mariani អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានមានប្រសាសន៍ថា៖

ប្រសាសន៍លោកស្រី Rina Mariani 
  សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប

បទពិសោធដ៏ល្អឥតខ្ចោះ

នៅពេលដែលសណ្ឋាគារចាប់បើកដំណើរការឡើងវិញក្នុងខែកក្កដា ភ្ញៀវនឹងអាចធ្វើ​ការ​ជ្រើសរើសបន្ទប់ក្នុង​ចំណោម​បន្ទប់​ចំនួន14 ដែលផ្តល់ជូននូវកន្លែងគេងដ៏ធំទូលាយ បន្ទប់ទឹកថ្មម៉ាបអ៊ីតាលីដ៏ប្រណីត និងការតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងស្នាដៃសិល្បៈបែបខ្មែរ បន្ថែមពីលើការជ្រើសរើសបន្ទប់ដ៏ធំទូលាយ និងបន្ទប់គ្រែពីរ។ បន្ទប់ស្វីតរបស់សណ្ឋាគារ ​ ផាកហៃយ៉ាត់ សៀមរាប ​ផ្តល់ជូននូវជម្រើសដ៏ពិសេសជាច្រើនសម្រាប់អ្នកធ្វើដំណើរ រួមទាំង Rooftop Garden Suite ដែលអាចមើលឃើញទេសភាពក្នុងទីក្រុង និងបន្ទប់ Presidential Suite ដែលមានបន្ទប់គេង២ ទំហំ ២៥០ម៉ែតការ៉េ (២,៦៦៩ sq ft) ដោយមានកន្លែងគេងដ៏ស្រស់ស្អាត និងទីធ្លាដ៏ខៀវស្រងាត់ចំនួនពីរសម្រាប់អ្នកដែលចង់បានទីតាំងបែបឯកជន។

ជាផ្នែកមួយនៃការផ្តល់ជូននៃការបើកឡើងវិញ «បទពិសោធដ៏ល្អឥតខ្ចោះ នៅ The Park» នឹងផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីទទួលយកបទពិសោធនៃស្នាក់នៅក្នុង​បន្ទប់ស្វីត ​ដែល​មាន​ការរចនាយ៉ាងប៉ិនប្រសប់ និងធំទូលាយ ជាមួយនឹងទិដ្ឋភាពជុំវិញទីក្រុង និងសិទ្ធិពិសេសជាច្រើនរួមទាំងការធ្វើ​ដំណើរទៅអាកាសយានដ្ឋានទៅមក អាហារពេលព្រឹកសម្រាប់មនុស្ស​ពីរនាក់ ស្រាក្រឡុកឥតគិតថ្លៃប្រចាំថ្ងៃចំនួន ២ កែវ និងមីនីបារម្តងក្នុងអំឡុងពេលស្នាក់នៅ និងការបញ្ចុះតម្លៃ 20% នៅភោជនីយដ្ឋាន និងស្ប៉ារបស់​សណ្ឋាគារផងដែរ​។

  សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប

ដំណើររុករកនៅក្រុងសៀមរាប

សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ផ្តល់នូវការ​សម្រាកលំហែនៅចំកណ្តាលក្រុងសៀមរាបដ៏ខៀវស្រងាត់ ក្រោម​ការវិនិយោគសំខាន់ៗទៅលើ​ហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ផ្លូវថ្មីស្រឡាងអមដោយផ្កា និងដើមឈើជាងបីពាន់ដើមដែលត្រូវបានដាំ ក៏ដូចជាចិញ្ចើមផ្លូវថ្មី បានបង្កើនកិត្យានុភាពរបស់ទីក្រុងយ៉ាងខ្លាំង ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុងក្លាយទៅជាគោល​​​​ដៅសម្រាប់អ្នកថ្មើរជើង។ សណ្ឋាគារ​នេះ​មាន​ទីតាំង​ល្អ​ឥត​ខ្ចោះ ដោយធ្វើ​ដំណើរ​ត្រឹម​តែ ១៥នាទី ​ពី​ប្រាសាទ​អង្គរវត្តដែល​ជា​​បេតិកភណ្ឌពិភព​លោក​នៃ​​អង្គការ​យូណេស្កូ។ បន្ថែមពីលើដំណើររុករកប្រាសាទបុរាណ ភ្ញៀវទេសចរអាចសិក្សាស្វែងយល់ពីវប្បធម៌ខ្មែរសម័យទំនើបបានយ៉ាងងាយស្រួល នៅផាប់ស្ត្រីត និងផ្សាររាត្រីដ៏អ៊ូអរ។ បុគ្គលិក​របស់សណ្ឋាគារក៏នឹងអាចរៀបចំការ​ទស្សនា​ដែល​មាន​លក្ខណៈផ្ទាល់ខ្លួនផងដែរ ដូច​ជាដំណើរទេសចរណ៍ទស្សនាការធ្វើស្ករត្នោត ថ្នាក់បង្រៀនធ្វើម្ហូបខ្មែរ ទស្សនាការសម្តែងរបាំអប្សរា និងដំណើរទេសចរណ៍មើលថ្ងៃរះតាមប្រាសាទ។

  សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប

សណ្ឋាគារក៏មានក្លឹបហាត់ប្រាណដែលបំពាក់ដោយ​បរិក្ខារយ៉ាងសម្បូរបែប អាងហែលទឹកចំនួនពីរដែលហ៊ុំព័ទ្ធដោយរុក្ខជាតិត្រូពិច និងកន្លែងសម្រាប់ការសម្រាកលំហែកាយនៅជុំវិញអាងហែលទឹកផងដែរ។ ក្រៅពីនេះ សេវា​ស្ប៉ាក៏នឹងផ្ដល់នូវបទពិសោធដ៏ស្ងប់ស្ងាត់ ដើម្បីធ្វើឱ្យចិត្តនិងរាងកាយ​ស្រស់​ស្រាយ​ឡើងវិញ។

សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប នឹងផ្តល់ជូននូវអាហារប្រកប​ដោយ​ឱជារសនៅកន្លែងទទួលទានអាហារចំនួនបីគឺ The Dining Room, The Living Room និង The Glasshouse។ ទន្ទឹមនឹងនោះ ភ្ញៀវក៏អាចរីករាយនឹង​ការ​ធ្វើម្ហូបដ៏ពិសេសជាមួយនឹងការលាយបញ្ចូលគ្នានៃម្ហូបខ្មែរបែបប្រពៃណី និងម្ហូបអន្តរជាតិដែលបង្កើតឡើងដោយប្រធានផ្នែកចុងភៅខ្មែរគឺលោក Pisith Theam។

សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប នឹងផ្តល់ជូននូវកញ្ចប់ 'Welcome Back' ដែលរួមបញ្ចូលការអត្រាបញ្ចុះតម្លៃល្អបំផុត 15% ដែលរួមមានអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ និងការបញ្ចុះតម្លៃពិសេសពីសណ្ឋាគារ។ ការផ្តល់ជូននេះគឺអាចធ្វើការកក់បានពីឥឡូវនេះរហូតដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2022។ សម្រាប់ការកក់ទុក ឬការសាកសួរ សូមទូរស័ព្ទមក +855 63 211 234 ឬអ៊ីមែលមក​កាន់ [email protected]

  សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប

ការផ្តល់ជូនពាក់កណ្តាលឆ្នាំរបស់កម្មវិធី World of Hyatt ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

សមាជិកនៃកម្មវិធី World of Hyatt អាចទទួលបានការសន្សំបាន ១,០០០ ពិន្ទុ សម្រាប់រៀងរាល់ការស្នាក់នៅពីរយប់ នៅសណ្ឋាគារ Hyatt ណាមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រសិនបើលោកអ្នកចុះឈ្មោះត្រឹមថ្ងៃទី៣១ ខែកក្កដា នេះ លោក​អ្នក​នឹង​ទទួល​បានពិន្ទុ​បន្ថែម​រហូត​ដល់ ១៥,០០០ពិន្ទុ សម្រាប់ការស្នាក់នៅចន្លោះពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ ចូលរួម​ជាមួយកម្មវិធី World of Hyatt ហើយរីករាយនឹងរង្វាន់បន្ថែម នៅពេលអ្នកចុះឈ្មោះសម្រាប់ការ ផ្តល់ជូនដល់សមាជិកនៅពាក់កណ្តាលឆ្នាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ hyatt.com/asia-pacific-mid-year-bonus ។ ផ្អែកតាមគោលបំណងនៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ការប្តេជ្ញាចិត្តលើការថែទាំ និងអនាម័យជាសកលរបស់ក្រុមហ៊ុន​សណ្ឋាគារ ហៃយ៉ាត់ នឹងជួយពង្រឹងបន្ថែមទៀតនូវការណែនាំ និងប្រតិបត្តិការរបស់ខ្លួនចំពោះ​បុគ្គលិក​ ក៏ដូចជា​សុវត្ថិភាព ​និង​សន្តិភាពផ្លូវចិត្តរបស់ភ្ញៀវ។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសណ្ឋាគារ ហៃយ៉ាត់ សូមចូលទៅកាន់ hyatt.com/care-and-cleanliness

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]