ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 នៅតែបន្តក្នុងវគ្គ Theater Round ជុំទី1 ហើយ ដែលបេក្ខភាពដែលឈានមកដល់វគ្គនេះ គឺសុទ្ធតែមានសមត្ថភាពខ្ពស់ ដែលអាចច្រៀងចម្រៀងបានពិរោះៗផងដែរ តែនៅក្នុងវគ្គមួយនេះបេក្ខជនបេក្ខនារីត្រូវធ្វើការបញ្ចេញសមត្ថភាពម្តងទៀត ដោយលើកនេះត្រូវច្រៀងជាក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខភាពទាំងអស់មានសមត្ថភាពប្រហែលគ្នា តែអ្នកទស្សនាបានចាប់អារម្មណ៍ទៅលើបេក្ខភាពទាំង ៤ រូប ដែលបានជ្រើសរើសបទចម្រៀងជាភាសាអង់គ្លេសដើម្បីមកប្រកួតប្រជែង ដែលមួយក្រុមនេះមានឈ្មោះ ពន្លឺ – ពិសី – តារា និងកញ្ញា ចរណៃ ដោយបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា “You Are The Reason” បានយ៉ាងពីរោះរណ្តំ ស្តាប់ទៅចម្រៀងម្ចាស់ដើមអ៊ីចឹង ដែលបានធ្វើអោយគណៈកម្មការំភើបជាខ្លាំង។

គ្រាន់តែច្រៀងចប់ភ្លាម ​គណៈកម្មការបានសរសើរអំពីទឹកដមសំណៀងរបស់បេក្ខភាពទាំងបួន ជាពិសេសគណៈកម្មការ សុគន្ធកញ្ញា ដែលអ្នកនាងពិតជាមានមោទនភាពមែនទែន ដែលកូនខ្មែរអាចមានច្រៀងចម្រៀងជាពិសេសអង់គ្លេសបានយ៉ាងល្អបែបនេះ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]