ថៃ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ លោក Anutin Charnvirakul បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ ១៩ នៅពេលត្រឡប់មកពីកិច្ចប្រជុំនៅប្រទេសបារាំង និងស្វីស ដោយខកខាន ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ នេះបើតាមប្រភព Bangkok Post។

លេខាធិការអចិន្ត្រៃយ៍សុខាភិបាលលោក Kiattiphum Wongrajit បាននិយាយថា នៅពេលត្រឡប់មកវិញ លោក Anutin មានការឈឺចាប់សាច់ដុំ និងឈឺបំពង់ក។ គាត់បានធ្វើតេស្ត ដែលបង្ហាញថាវិជ្ជមានសម្រាប់ កូវីដ ១៩។ វេជ្ជបណ្ឌិត Kiatiphum បាននិយាយថា គ្រូពេទ្យបានណែនាំ ឱ្យនៅដាច់ដោយឡែករយៈពេលមួយសប្តាហ៍ដើម្បីព្យាបាល ទោះជាយ៉ាងណា លោក Anutin ទទួលបានការចាក់វ៉ាក់សាំងចំនួន ៦ ដងរួចមកហើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ bangkokpost

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]