រាជធានីភ្នំពេញ ៖ ក្រោយស្ងប់ស្ងាត់រឿងតារាកំប្លែងល្បីៗ និងបុគ្គលិកសំខាន់ៗក្នុងស្ថានីយទូរទស្សន៍CTN ចង់លាឈប់ពីទ្រនំចាស់ ក្រោយប្រឡូកក្នុងការងារម្នាក់ៗចាស់ឆ្នាំទៅហើយ ព្រោះតែ ច្បាប់រឹតបណ្តឹងរបស់មេដឹកនាំថ្មី ជាជនជាតិឥណ្ឌា មានលក្ខណៈតឹងតែងដល់បុគ្គលិកពេក។

យ៉ាងណាមិញ ក្រោយពី ការបង្ហោះសារបើកមុខពី តារាកំប្លែង នាយពាក់មី រឿងទាំងនោះរួច មិនយូរក៏រូបលោក បញ្ជាក់ថា មានការសម្រួលដល់បុគ្គលិកដែលធ្វើឲ្យ តារាជាច្រើននៅរក្សាការងារនៅទីនេះបន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយពេល តារាកំប្លែង នាយក្រូច កាលពីម្សិលមិញនេះ បង្ហោះវីដេអូរៀបរាប់ពី ថ្ងៃចុងក្រោយរបស់ខ្លួននៅCTN បន្ទាប់ពីធ្វើការអស់ពេល១១ឆ្នាំ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឲ្យគេឯង ផ្ទុះការចាប់អារម្មណ៍នោះគឺ យប់មិញនេះ ប្រធានដឹកនាំក្រុមកម្សាន្ត លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ ក៏បង្ហើបថា លាឈប់ពីCTNបន្តគ្នាម្នាក់ទៀត ធ្វើឲ្យ មហាជនសោកស្តាយជាខ្លាំង ដែលកន្លងមករូបលោក តែងផលិតកម្មវិធីសើចសប្បាយដល់ទស្សនិកជនជាហូរហែ ទន្ទឹមនឹងនេះ មហាជនកំពុងទន្ទឹងរងចាំមើល ថាតើ នរណាជាអ្នកបន្ទាប់ ដែលនឹងប្រកាសដើរចេញពីCTN?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ  
   លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ  
   លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ  
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]