បាងកក៖ បើតាមគេហទំព័រ បានចុះផ្សាយ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ ១៩ ក្នុងប្រទេសថៃ ថ្មី ៗ នេះបានប្រកាសថា ខ្លួននឹងលុបចោលប្រព័ន្ធច្រកចូលវិលមករកធម្មតា សម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី ១ ខែកក្កដា។

នេះបើតាមរយៈរូបភាពបានចេញផ្សាយ វិធានការចូលសម្រាប់ប្រទេសថៃ និងជនបរទេស ត្រូវបានតម្រូវ ឯកសារមួយចំនួនក្នុងចំណោមឯកសារ កាតចាក់វ៉ាក់សាំង និងលទ្ធផលតេស្តកូវីដ អវិជ្ជមាន PCR មិនត្រឹមតែប៉ុណ្ណោះ លិខិតសុំឆ្លងកាត់ប្រទេសថៃនឹងត្រូវបានលុបចោល ក៏ដូចជា ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រមិនត្រូវបានទាមទារទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ តាមប្រភពដដែល បានឲ្យដឹងថា ការពាក់ម៉ាស ក៏ត្រូវបានលុចចោលផងដែរ ប៉ុន្តែអ្នកដំណើរនៅតំបន់ដែលមានមនុស្សច្រើន រួមទាំងអ្នកដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ត្រូវបានជម្រុស ឱ្យបន្តពាក់ម៉ាស់ដដែល។

ប្រភព៖ bangkokpost

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]